បុរស​វៀតណាម​ហ៊ាន​ចាយ ៤០ ម៉ឺន​ដុល្លារ​ទិញ​ស៊ីម​លេខ​ពិសេស

  • 2019-07-06 03:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​សញ្ជាតិ​វៀតណាម​មួយ​រូប​បាន​បង្កើត​ជា​ភាព​ភ្ញាក់​ផ្អើល​មួយ​ដោយ​ហ៊ាន​ចំណាយ​ ៤០០ ០០០ ដុល្លារ​ដើម្បី​ស៊ីម​កាត​ទូរសព្ទ​មួយ​​មាន​លេខ​ ០៩៧៧៧៧៧៧៧៧។

រូបតំណាង

ក្នុង​សម័យ​សង្គ្រាម​ឥណ្ឌូចិន​ទី​បី​ លេខ​ប្រាំពីរ​មាន​​សំនៀង​ប្រកប​ស្រដៀង​គ្នា​នឹង​ពាក្យ​ចម្រើន ហើយ​ដោយ​ផ្អែក​តាម​ទ្រឹស្ដី​នេះ លេខ​​ប្រាំពីរ​ ៨ ដង​មាន​ន័យ​ថា​​ ចម្រើន​ ៨ ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​លោក​ Quang ដែល​បាន​សម្រេច​ទិញ​ស៊ីម​នេះ។

លោក​ Quang ម្ចាស់​ហាង​​​ទូរសព្ទ​នៅ​ទីក្រុង​ហូជីមិញ​បាន​ទិញ​ស៊ីម​នេះ​ពី​​លោក​ Do Trong Hieu អ្នក​ចាត់​ការ​​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ និង សេវាកម្ម​មួយ ដើម្បី​យក​មក​ប្រើ​ជា​លេខ​ទូរសព្ទ​ហាង​របស់​ខ្លួន។

សម្រាប់​ស៊ីម​ដែល​មាន​លេខ​ប្រាំពីរ​ ៨ ដង​នេះ​ មិន​ថ្លៃ​ដូច​ជា​ស៊ីម​ដែល​តារា​ម៉ូដែល​ស្រី​​​វៀតណាម​ Ngoc Trinh ​បាន​ទិញ​កាល​ពី​ថ្មីៗ​នេះ​ឡើយ​ ដែល​មាន​តម្លៃ​ដល់​ ៦៧០ ០០០ ដុល្លារ​ឯណោះ៕​​

ប្រភព៖ tuoitrenews   អត្ថបទ៖ សុខហេង