មក​មើល​បច្ចេកទេស​លេខ​៧​ថ្មី​របស់​ Atletico សម​តម្លៃ​១២៦​លាន​អឺរ៉ូ​ឬ​អត់

  • 2019-07-06 07:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Joao Felix ក្នុង​តម្លៃ​១២៦​លាន​អឺរ៉ូ​ ឬ​១១៣​លាន​ផោន​ពី​ Benfica។​

តម្លៃ​ខ្លួន​កប់​ពពក​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ​១៩​ឆ្នាំ​ ក្លាយ​ជា​កីឡាករ​ទី​៥​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ដោះដូរ​​បន្ទាប់​ពី​ Neymar, Kylian Mbappe, Philippe Coutinho និង​ Ousmane Dembele។ Felix មាន​តម្លៃ​ផ្ដាច់​កុងត្រា​១២០​លាន​អឺរ៉ូ​ ប៉ុន្តែ​ Atletico ហ៊ាន​ឲ្យ​ដល់​១២៦​លាន​ដើម្បី​ផ្គាប់ចិត្ត​ Benfica។​​

Felix ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើនចាប់​អារម្មណ៍ ដោយសារ​​យុវជន​រូបនេះ អាច​លេង​បាន​ទាំង​នៅ​តំបន់​ប្រយុទ្ធ ទាំង​នៅ​ស្លាប ឬ​ក៏អាច​លេង​ជា​បម្រើ​ប្រយុទ្ធ​ក៏បាន។ ចង់ដឹងថា Felix មាន​សមត្ថភាព​ប៉ុណ្ណា សូម​ទស្សនា​វីដេអូ​ខាងក្រោមនេះ៖

ប្រភព៖ YouTube   អត្ថបទ៖ រ័ត្ន