ឱ្យ​តែ​បែប​ហ្នឹង បុគ្គលិក​គិត​លុយ​តាម​ផ្សារ​ទំនើប​ច្បាស់​គ្មាន​ការងារ​ធ្វើ​ទៀត​ហើយ​

  • 2019-07-06 08:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ជា​មនុស្ស​និយម​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់​មែន​ទេ?​ នា​ថ្ងៃ​អនាគត​ភាព​ងាយ​ស្រួល​នឹង​ចាប់​ផ្តើម​កើត​មាន​សម្រាប់​អ្នក​រាល់​គ្នា ប៉ុន្តែ​វា​ក៏​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ការងារ​ជា​បុគ្គលិក​គិត​លុយ​នៅ​តាម​ផ្សារ​ទំនើប​ត្រូវ​បាត់​បង់​។​

បច្ចេកវិទ្យា​ថ្មី​ Amazon Go ​អាច​អនុញ្ញាត​ឱ្យ​អ្នក​ដើរ​ផ្សារ​ទិញ​ទំនិញ​មាន​ភាព​ងាយស្រួល​និង​រហ័ស​។ ​ចង់​ទិញ​ទំនិញ​អ្វី​មួយ​ក្នុង​ផ្សារ​ទំនើប​ រាល់​ពេល​​អ្នក​ចេញ​មក​វិញ ពុំ​ចាំ​បាច់​ធ្វើ​ការ​ទូទាត់​ថ្លៃ​ទំនិញ​ជាមួយ​បុគ្គលិក​គិត​លុយ​នោះ​ទេ។

បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នោះ​ គឺ​មុន​ពេល​​ដែល​អ្នក​ដើរ​ចូល​ក្នុង​ទីតាំង​ផ្សារ​ទំនើប​ វា​តម្រូវ​ឱ្យ​អ្នក​​យក​ទូរសព្ទ​ទៅ​ស្កេន​លើ​ឧបករណ៍​ពិសេស​ បន្ទាប់​មក​រាល់​ការ​ចាប់​ទាញ​យក​ទំនិញ​ណាមួយ​នោះ​វា​នឹង​មាន​ Sensor ចាប់​ជា​សញ្ញា​ ហើយ​ទូទាត់​វិក្កយបត្រ​ជា​ស្រេច តាម​រយៈ​ប្រព័ន្ធ​នៅ​លើ​ស្មាតហ្វូន​របស់​អ្នក​។

ទស្សនាវីដេអូខាងក្រោម៖

បន្ត​ចុច​អាន៖

អត្ថបទ៖ កៅ រក្សា