ហួស​ចិត្ត​ហ្មង! Xiaomi ច្រឡំដៃយកស្ប៉ត Apple ទៅប្រើ ដើម្បីផ្សាយមុខងារដែលខ្លួនបានចម្លង

  • 2019-07-07 02:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ប្រទះ​ឃើញ​របស់​វិបសាយ​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Xiaomi បាន​បង្ហោះ​វីដេអូ​ពាណិជ្ជកម្ម​របស់​ Apple ចូល​ទៅ​កាន់​វិបសាយ​របស់​ខ្លួន​ ដើម្បី​ផ្សព្វផ្សាយ​អំពី Mimoji ដែល​ជា​មុខងារ​ថ្មី ហើយ​មុខងារ​នេះ​ទៀត​សោត​ស្រដៀង​​គ្នា​ខ្លាំង​នឹង​ Memoji របស់ Apple។

Mimoji

Xiaomi បាន​អះអាង​ងា​ការ​បង្ហោះ​វីដេអូ​របស់​គូ​ប្រជែង​ចូល​ក្នុង​វិបសាយ​ខ្លួន នេះ​ជា​​កំហុស​បច្ចេកទេស​មួយ។ វីដេអូ​ពាណិជ្ជកម្ម​ត្រូវ​បាន​ដក​ចេញ​ហើយ​ ហើយ​អ្នក​គ្រប់គ្រង​ខាង​ផ្នែក​ PR របស់ Xiaomi ឈ្មោះ Xu Jieyun បាន​បក​ស្រាយ​ថា​ បុគ្គលិក Xiaomi បាន​បង្ហោះ​វីដេអូ​ខុស​ចូល​ទៅ​ក្នុង​វិបសាយ។

Memoji

​គួរ​ដឹង​ថា​ Mimoji អាច​បង្កើត​ផ្ទៃ​មុខ​របស់​មនុស្ស​ជា​លក្ខណៈ​ 3D ដោយ​ប្រើ​ប្រាស់​មុខងារ​ចំណាំ​ផ្ទៃ​មុខ ហើយ​អ្នក​អាច​ធ្វើ​ការ​កែ​តម្រូវ​ភ្នែក, មួក, សក់ និង​ផ្នែក​ជា​ច្រើន​ទៀត ដែល​វា​ដូច​គ្នា​នឹង​ការ​អាប់ដេត​ថ្មី​របស់ Memoji យ៉ាង​អ៊ីចឹង សូម្បី​តែ​ឈ្មោះ​ក៏​ដូច​គ្នា​ដែរ៕

ចុចអាន ៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម