Messi មិន​ធ្លាប់​បាន​កាត​ក្រហម​សូម្បី​ម្តង​ជាមួយ Barcelona តែ​បាន​២​ដង​សម្រាប់​ជម្រើស​ជាតិ

  • 2019-07-07 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​បាន​បណ្ដេញ​ចេញ​ជា​លើក​ទី​២​ក្នុង​អាជីព ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ​ឈីលី Gary Medel ​នៅ​ចុង​តង់​ទី១ ជា​ការ​ប្រកួត​ដែល​អាហ្សង់ទីន​បាន​លេខ​៣នៅ Copa America។

នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នេះ Messi ដូច​ជា​មិន​មាន​ប្រតិកម្ម​ខ្លាំង​ទេ។ Medel និង Messi គ្រាន់​តែ​យក​ទ្រូង​បុក​ ប៉ុន្តែ​បន្ទាប់​ពី​កីឡាករ​ជា​ច្រើន​មក​តវ៉ា និង​​ក្រោយ​ពិនិត្យ VAR ទាំង Messi និង Medel ត្រូវ​បាន​​អាជ្ញាកណ្ដាល​​ឲ្យ​កាត​ក្រហម​និង​បណ្ដេញ​ចេញ​ទាំង​២។

កាត​ក្រហម​តែ​១​គត់​នៅ​ក្នុង​អាជីព​របស់​ Messi គឺ​នៅ​ក្នុង​ឆ្នាំ ២០០៥ នៅ​ពេល​​ចូលលេង​​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ហុងគ្រី ដែល​កាល​ណោះ​ Messi ឲ្យ​កែង Vilmos Vanczak ក្រោយ​ចូល​លេង​មិន​ទាន់​បាន​១​នាទី​ស្រួលបួល​ផង។

Messi មិន​ធ្លាប់​ទទួល​បាន​កាត​ក្រហម​សូម្បី​ម្តង​ជាមួយ Barcelona បើ​ធៀប​ជាមួយ Sergio Ramos ជាប់​ជា​កីឡាករ​ដែល​ទទួល​បាន​​កាត​ច្រើន​បំផុត​ក្នុង​នោះ​កាត​ក្រហម ២៥ និង កាត​លឿង​​ប្រមាណ ២១០​កាត៕

អាន៖ កីឡាករ​បាល់​ទាត់១០​រូប​ ដែល​រត់​លឿន​បំផុត​

អាន៖ ទស្សនា​ការ​ប្រកួត​​​បាល់ទាត់ World Cup ក្នុង​ភក់​ដ៏​កម្រ​

ប្រភព៖ Yahoo   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម