Sony ចេញ​កាស​ឥត​ខ្សែ​តម្លៃ ២៣០ ដុល្លារ មក​ផ្តួល AirPods 2 របស់ Apple

  • 2019-07-08 01:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Sony ទើប​តែ​ប្រកាស​ចេញ​ផ្សាយ​នូវ​កាស​ឥត​ខ្សែ​ម៉ូឌែល​ថ្មី WF-1000XM3 ​ដែល​ជាការអាប់ដែតតពី​ជំនាន់ WF-1000X ​បង្ហាញ​ខ្លួន​កាល​ពី​ឆ្នាំ ២០១៧ ​ខណៈ​ជំនាន់​ក្រោយ​នេះ​មាន​ការ​អភិវឌ្ឍ​នូវ​ស្ថិរភាព​ប្រព័ន្ធ​ភ្ជាប់ គុណភាព​សំឡេង និង​មុខងារ​ការពារ​សំឡេង​រំខាន។

ធៀប​នឹង AirPods 2 ក៏​ដូច​ជា Galaxy Buds ​កាស​របស់​ក្រុមហ៊ុន Sony មាន​តួ​ខ្លួន​ធំ​ជាង ប៉ុន្តែ​តាម​រយៈ​ការ​តេស្ត​ផ្ទាល់​ពី​ក្រុម​ការងារ The Verge ​បាន​កត់​សម្គាល់​ឃើញ​ថា​ម៉ូឌែល WF-1000XM3 ​អាច​ប្រើប្រាស់​បាន​ក្នុង​រយៈ​ពេល​យូរ​ដោយ​មិន​ឈឺ​ត្រចៀក​ឬ​ភាព​មិន​ស្រួល​អ្វី​ទាំង​អស់។

បំពាក់​នូវ​បច្ចេកវិទ្យា​ប្រឆាំង​សំឡេង​រំខាន ដោយ​រន្ធ​ស្រូប​សំឡេង​ដែល​ទទួល​បាន​សំឡេង​ទាំង​អស់​នៅ​ជុំវិញ​ខ្លួន​អ្នក ​ត្រូវ​ចូល​ឆ្លង​កាត់​ដំណើរការ​ជាមួយ​ឈីប​ថ្មី QN1e ហើយ​បម្លែង​ចេញ​ជា​មុខងារ Quick Attention ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ស្តាប់​លឺ​សំឡេង​នៅ​ជុំវិញ​ខ្លួន​អ្នក ដោយ​មិន​ចាំ​បាច់​ដក​កាស​ចេញ​ពី​ត្រចៀក ត្រឹម​រយៈ​ការ​ប្រើប្រាស់​ម្រាម​ដៃ​បញ្ជា​លើ​ប៊ូតុង​ផ្នែក​ខាង​ឆ្វេង ហើយ​នៅ​ពេល​អ្នក​ដក​ម្រាម​ដៃ​ចេញ​នោះ​មុខងារ​ប្រឆាំង​សំឡេង​រំខាន​នឹង​ដំណើរការ​ជា​ធម្មតា​វិញ។

នៅ​ផ្នែក​ខាង​ស្តាំ​ក៏​មាន​បង្កប់​មុខងារ​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​បញ្ជា​បិទ​បើក​ចម្រៀង ឬ​ប្តូរ​បទ​ចម្រៀង​ថែម​ទៀត​ផង។ ធុន​នេះ​អាច​ប្រើប្រាស់​បាន​ដល់​រយៈពេល ៦ ម៉ោង​ឬ​ពេញ​ដល់ ៨ ម៉ោង​ប្រសិន​អ្នក​បិទ​ចោល​មុខងារ​ការពារ​សំឡេង​រំខាន។ ប៉ុន្តែ​ពុំ​គាំទ្រ​ការ​សាក​ឥត​ខ្សែ​នោះ​ទេ ដោយ​ប្រអប់​សាក​មក​ពី​នាយ​មាន​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​ស្រាប់។

Sony WF-1000XM3 មាន​តម្លៃ​ប្រមាណ ២៣០ ដុល្លារ ចំពោះ​តម្លៃ​និង​លក្ខណៈ​សម្បត្តិ​របស់​វា​អាច​ប្រជែង​ជាមួយ AirPods 2, Galaxy Buds និង Jabra Elite 65t ដែល​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម