ប្រេស៊ីល​លើក​ពាន តែ ​Jesus ​តូច​ចិត្ត អង្គុយ​យំ ​ព្រោះ​ហេតុផល​មិន​សម​នេះ​

  • 2019-07-08 01:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​លើក​ពាន​រង្វាន់ Copa America ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ប៉េរ៉ូ ​៣-១ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ​នេះ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ហាក់​មិន​ពិបាក​សម្រាប់​ក្រុម​ប្រេស៊ីល​ឡើយ ពោល​គឺ​ពួកគេ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៣​គ្រាប់ និង​ធ្លាយ​តែ​១​គ្រាប់​វិញ​ប៉ុណ្ណោះ។ ៣គ្រាប់​ក្នុង​ការ​ប្រកួត​សំខាន់​នេះ​ធ្វើ​បាន​ដោយ Everton ​១​គ្រាប់​នៅ​នាទី​១៥ Jesus ​១​គ្រាប់​នៅ​នាទី​៤៥​+៣ ​និង Richarlison ​១​គ្រាប់​នៅ​នាទី​៩០។ នេះ​ជា​ការ​លើក​ពាន​រង្វាន់ Copa America ​ជា​ថ្មី ​ក្រោយ​ពី​ខកខាន​តាំង​ពី​ឆ្នាំ​២០០៧​មក​របស់​ក្រុម​ប្រេស៊ីល។

យ៉ាងណាមិញ ​បើ​មើល​ទៅ​លទ្ធផល​សរុប​ក្រុម​ប្រេស៊ីល ​ឈ្នះ​ពាន​រង្វាន់​បាន​សប្បាយ​ចិត្ត​មែន ប៉ុន្តែ​បើ​មើល​ទៅ Jesus ​វិញ ​ហាក់​អន់​ចិត្ត​បន្តិច ​ក្រោយ​ពី​រូបគេ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៧០។ កាត​ក្រហម​នេះ​កើត​ឡើង ដោយ​សារ​តែ​កីឡាករ​ក្រុម Man City ​នេះ​បាន​កាត​លឿង​២​ដង។

កីឡាករ​វ័យ​២២​ឆ្នាំ​មិន​ពេញ​ចិត្ត​សម្រាប់​ការ​កាត់​សេចក្ដី​រ​បស់​អាជ្ញាកណ្ដាល​ដែល​ផ្ដល់​កាត​នេះ​ទេ។ រូបគេ​បាន​ដើរ​ចេញ​ទៅ​ទាំង​ខឹង​ខ្លាំង ​រហូត​ទាត់​ដប​ទឹក ​វាយ​ប្រអប់​អង្គុយ​អាជ្ញាកណ្ដាល ​រុញ​កន្លែង​ត្រួត​ពិនិត្យ VAR ​។ មុន​ពេល​ដើរ​ចូល​ក្នុង​កន្លែង​ដើរ​ចេញ ​ហើយ​អង្គុយ​យំ​តួច​ចិត្ត​តែ​ឯង៕

អត្ថបទ៖ មុន្នីរម្យ