អាជ្ញាធរដាក់វិធានការក្ដៅនឹងបំផ្លាញមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើនៅនឹងកន្លែង
- 2019-07-08 02:00:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរដាក់វិធានការក្ដៅនឹងបំផ្លាញមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើនៅនឹងកន្លែង
ចន្លោះមិនឃើញ
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបញ្ជាក់ថាដើម្បីរក្សាព្រៃឈើឲ្យបានគង់វង្សខ្លួននឹងបន្តអនុវត្តវិធានការច្បាប់តឹងរ៉ឹង ជាមួយនឹងការបំផ្លាញចោលនូវមធ្យោបាយនៃបទល្មើសនៅនឹងកន្លែងទៀតផង។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះផ្សាយនៅថ្ងៃនេះ ស្ថាប័នខាងលើបញ្ជាក់ថា បុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ មួយវិញទៀត រាល់មធ្យោបាយ ដូចជារថយន្ត គោយន្ត ម៉ូតូ ជាដើមដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ នឹងត្រូវស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។
ប្រភពខាងលើសរសេរបន្ថែមលើទំព័រហ្វេសប៊ុកអ្នកនាំពាក្យកងរាជអាវុធហត្ថទៀតថា៖ «កន្លងទៅ យើងបានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព...ដើម្បីរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិ នឹងអនុវត្តវិធានការច្បាប់តឹងរ៉ឹង ជាមួយនឹងការបំផ្លាញចោលមធ្យោបាយនៃបទល្មើសនៅនឹងកន្លែងទៀតផង៕