ដំណឹងល្អ! ពីរឆ្នាំមានម្ដង ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិនៅកោះពេជ្រ
- 2019-07-08 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ពីរឆ្នាំមានម្ដង ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិនៅកោះពេជ្រ
ចន្លោះមិនឃើញ
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត សំលៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិនឹងត្រឡប់មកវិញហើយនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ទី២៥ ខែសីហា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍ដ៏ធំនេះរៀបចំឡើងដោយក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd។
សហការរៀបចំដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម, សភាពាណិជ្ជកម្មកម្ពុជា(CCC) និងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ព្រមទាំងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម(TPD)។
ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្មតែមួយគត់សម្រាប់វិស័យឧស្សាហកម្មដែលគ្រប់ដណ្ដប់លើជ័រប្លាស្ទិច, កៅស៊ូ, ការបោះពុម្ព, ការវេចខ្ចប់, ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម, ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, វិស្វកម្មថាមពលអគ្គិសនី និងសំលៀកបំពាក់ វាយនភណ្ឌ។
លោកអ្នកនឹងបានជួបផ្ទាល់ជាមួយម្ចាស់រោងចក្រ ហើយអាចស្វែងរកដៃគូជំនួញ ឬអ្នកផ្គត់ផ្គង់ជាច្រើនទៅតាមតម្រូវការក្នុងវិស័យនីមួយៗមានរហូតដល់ចំនួន ២៨០ស្តង់ដែលនឹងនាំមកនូវម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រោយបំផុតស្របតាមតម្រូវការទីផ្សារឧស្សាហកម្ម។
ពិព័រណ៍នេះនឹងបើកឲ្យចូលរួមពីថ្ងៃទី២២ ដល់ទី២៥ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៥រសៀល (ថ្ងៃចុងក្រោយទី២៥ សីហា បិទនៅម៉ោង៣រសៀល)៕
ព័ត៌មានបន្ថែម សូមទាក់ទងតាម
ទាក់ទងក្នុងស្រុក Ms. Lim Sothea
International Contact Mr. Akai Lin