ម៉ូតូដាក់ភ្លើងឡាស៊ែ និងបំពង់ស៊ឺម៉ាំងឮៗរាប់សិបគ្រឿងត្រូវសមត្ថកិច្ចខេត្តកំពតឃាត់ទុក
- 2019-07-08 09:20:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូដាក់ភ្លើងឡាស៊ែ និងបំពង់ស៊ឺម៉ាំងឮៗរាប់សិបគ្រឿងត្រូវសមត្ថកិច្ចខេត្តកំពតឃាត់ទុក
ចន្លោះមិនឃើញ
ក្នុងរយៈពេលជាង២០ថ្ងៃសមត្ថកិច្ចខេត្តកំពតឃាត់បានម៉ូតូរាប់សិបគ្រឿងដែលបំពាក់ភ្លើងឡាស៊ែ និងបំពាក់ស៊ីម៉ាំងបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។
នៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅរសៀលនេះបានសរសេរថាគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះសមត្ថកិច្ចបានឃាត់ម៉ូតូចំនួន៨០គ្រឿងដែលបំពាក់ភ្លើងឡាស៊ែ និងបំពង់ស៊ឺម៉ាំងដែលបង្កការរំខាន់ដល់ប្រជាពលរដ្ឋ។
ប្រភពខាងលើសរសេរថាម៉ូតូទាំង៨០គ្រឿងនេះឃាត់ក្នុងក្រុងកំពតចំនួន៦១គ្រឿង ស្រុកទឹកឈូចំនួនមួយគ្រឿង ស្រុកកំពង់ស្រាចចំនួនប្រាំបីគ្រឿង ស្រុកបន្ទាយមាសចំនួនប្រាំមួយគ្រឿង និងស្រុកដងទង់ និងស្រុកឈូកពីរៗគ្រឿងដូចគ្នា។
ប្រភពខាងលើសរសេរថា៖ «[សមត្ថកិច្ច]ឃាត់ទោចក្រយានយន្តដែលបំពាក់បំពង់ស៊ឺមាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្លើងឡាស៊ែរ...យើងនឹងធ្វើការបំផ្លាញចោលក្នុងពេលខាងមុខនេះ»៕