សំងំជាយូរ ពេល​នេះ​ក្រុម​កុមារី​ថៃចេញ​វីដេអូ Cover បទ​ "Kill This Love” ជាផ្លូវការ

  • 2019-07-08 11:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ក្មេងៗ​ស្រី​ដែល​តែង​បង្ហាញ​វីដេអូ​ត្រាប់​សកម្មភាព​ទាំង​ស្រុង​របស់​ MV ក្រុម​ចម្រៀង​ BLACKPINK បាន​ចេញ​ស្នាដៃ​ថ្មី​ជា​ផ្លូវការ​ហើយ​នៅ​មុន​នេះ​បន្តិច។

នៅ​ថ្ងៃ​ទី​ ០៨ ខែ​កក្កដា​ ក្រុម​ចម្រៀង​ក្មេង​ស្រី​ថៃ DEKSORKRAO បាន​បង្ហាញ​មុខ​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​តាម​រយៈ​វីដេអូ​ Cover ថ្មី​មាន​ចំណងជើង​ថា​ "Kil This Love”។ តាំង​ពី​ចេញ​ភ្លាម​បទ​នេះ​ពិត​ជា​មាន​ការ​គាំទ្រ​ច្រើន​ តែ​ក្នុង​នោះ​អ្នក​គាំទ្រ​របស់​ DEKSORKRAO ក៏​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ជាយូរ​នូវ​ការ​វិល​មក​វិញ​របស់​ក្រុម​នេះ។ មិន​ឲ្យ​គ្រប់​គ្នា​ខក​បំណង​ទេ ព្រោះ​ពេល​នេះ​ក្រុម​ក្មេងៗ​ពេញ​ដោយ​ទេពកោសល្យ​នេះ​ ក៏​បានត្រឡប់​មក​ជាថ្មី​តបតាម​ការ​រង់ចាំ​របស់​អ្នក​គាំទ្រ។

ទស្សនា​វីដេអូ​ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម