ក្ដៅ​ខ្លាំង​! PSG ​ខឹង​មួយ​ទំហឹង ​ក្រោយ Neymar ​អត់​ព្រម​ចូល​ហាត់​

  • 2019-07-09 01:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប PSG ​កំពុង​ខឹង​ខ្លាំង ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Neymar ​មិន​ព្រម​ចូល​មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល។

កីឡាករ​ប្រេស៊ីល ​បាន​បង្ហាញ​កាយ​វិការ​នេះ គឺ​ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​ថា​រូបគេ​មិន​ចង់​នៅ PSG ​ទៀត​ទេ ​ហើយ​ក៏​ចង់​ចាកចេញ​ឱ្យ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ។ សាមី​ខ្លួន​តែងតែ​ប្រាប់​ទៅ​ក្លឹប Barcelona ​ជា​និច្ច ​ថា​សូម​ជួយ​យក​គេ​ចេញ​ពី​បារាំង​ឱ្យ​បាន​លឿន​បំផុត​ផង។

ទង្វើ​ព្រងើយ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប PSG ​ដោយ​មិន​ព្រម​មក​ហាត់​តាម​ការ​កោះហៅ​នេះ ​បាន​ធ្វើ​ឱ្យ​ក្លឹប​អ្នក​មាន​នៅ​ប៉ារីស​នេះ ​ខឹង​ជា​​ខ្លាំង។ ពួកគេ​បាន​បញ្ជាក់​ថា​នឹង​ចាត់​វិធានការ​ចំពោះ​រឿង​នេះ ​ហើយ​ចាត់​ទុក​ទង្វើ​របស់ Neymar ​នេះ គឺ​ជា​រឿង​គួរ​ឱ្យ​ស្អប់​ខ្ពើម​បំផុត៕

ប្រភព៖ Dailymail   អត្ថបទ៖ កុលាប

អត្ថបទពេញនិយម