ចិនបញ្ចប់ការសាងសង់ព្រលានហោះថ្មីនៅប៉េកាំង តម្លៃជាង ១១ប៊ីលានដុល្លារ
- 2019-07-09 01:59:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបញ្ចប់ការសាងសង់ព្រលានហោះថ្មីនៅប៉េកាំង តម្លៃជាង ១១ប៊ីលានដុល្លារ
ចន្លោះមិនឃើញ
ព្រលានយន្ដហោះថ្មីនៅទីក្រុងប៉េកាំងប្រទេសចិនឈ្មោះ Daxing ត្រូវបានបញ្ចប់ការសាងសង់តាមការគ្រោងទុកកាលពីថ្ងៃទី ៣០ខែមិថុនាកន្លងទៅក្រោយចំណាយពេលសាងសង់អស់ជាង ៣ឆ្នាំ។
ព្រលានយន្ដហោះដែលមានរូបរាងផ្កាយសមុទ្រនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករ Zaha Hadid ដោយចំណាយទឹកប្រាក់សរុបជាង ១១ប៊ីលានដុល្លារ។ ព្រលានយន្ដហោះថ្មីនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង ប៉េកាំង និងនៅចម្ងាយ ៥០គីឡូម៉ែត្រពី Tiananmen Square។ ជាមួយគ្នាដែរ ព្រលានយន្ដហោះអន្តរជាតិប៉េកាំង Daxing នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតក្នុងប្រទេសចិន ដែលគ្រោងនឹងទទួលអ្នកដំណើរជាង ៧២លាននាក់ និងទំនិញ២លានតោនជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញ ព្រលានយន្ដហោះថ្មីនេះ នឹងបើកដំណើរការចាប់ពីថ្ងៃទី៣០ ខែកញ្ញាតទៅ ជាមួយនឹងការរចនារូបរាងដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ៕