រក​ឃើញ​​ក្រុម​ឡើង​វគ្គ Quarter Final ពាន Africa Cup ហើយ តែ​គ្មាន​ក្រុម​ Salah ទេ

  • 2019-07-09 02:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ធំ​​ប្រចាំ​ទ្វីប​អាហ្វ្រិក Africa Cup of Nations បាន​រក​ឃើញ​២​ក្រុម​ចុងក្រោយ​ឡើង​ទៅ​កាន់​វគ្គ​ Quarter Fina (៨​ក្រុម​ចុងក្រោយ) ហើយ ក្រោយ​បញ្ចប់​ការ​ប្រកួត​យប់​មិញ។

​កូឌីវ័រ​បាន​យក​ឈ្នះ​ ជម្រើស​ជាតិ​ម៉ាលី​ទាំង​ប្រផឹតប្រផើយ លទ្ធផល ១-០។ មួយ​គ្រាប់​របស់ កូឌីវ័រ​​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​របស់ Crystal Palace គឺ Wilfried Zaha។ ចំណែក​មួយ​គូ​ទៀត ទុយណេស៊ី​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​លើ​ហ្គាណា។ ចំពោះ​អេហ្ស៊ីប​ដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​ធ្លាក់​បាត់​ទៅ​ហើយ​ដោយ​សារ​ថ្វី​ជើង​​របស់​អាហ្វ្រិក​ខាង​ត្បូង។ ​

សរុប​ក្រុម​ទាំង​៨​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​មាន៖ សេណេហ្គាល់ ប៊េនីន ម៉ាដាហ្គាស្កា ទុយណេស៊ី កូឌីវ័រ អាល់ហ្សេរី នីហ្សេរីយ៉ា និង​អាហ្វ្រិកខាងត្បូង។

ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ធ្វើ​នឹង​ចាប់​ពី​ថ្ងៃ​ទី ១០ ខែ កក្កដា​ត​ទៅ៖

  • ​​សេណេហ្គាល់ vs ប៊េនីន
  • ម៉ាដាហ្គាស្កា vsទុយណេស៊ី
  • កូឌីវ័រ vs អាល់ហ្សេរី
  • នីហ្សេរីយ៉ា vs អាហ្វ្រិកខាងត្បូង

អត្ថបទ៖ ហេង សុធារិទ្ធិ