រញ្ជួយដីកម្រិតធ្ងន់នៅអាមេរិក រហូតដល់ថ្នាក់មើលឃើញស្នាមប្រេះពីលើអាកាស

  • 2019-07-09 02:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់​មួយ​ដែល​បាន​វាយ​ប្រហារ​មក​លើ​រដ្ឋ​កាលីហ្វរញ៉ា​សហរដ្ឋអាមេរិក បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រេះ​ដី​ជា​ច្រើន​កន្លែង​នៅ​ជុំវិញ​រដ្ឋ​ទាំង​មូល។

(រូបភាព​ពី​ផ្កាយ​រណបមុនរញ្ជួយដី)

រូបភាព​ពី​ផ្កាយ​រណប Planet Labs បាន​បង្ហាញ​ពី​ស្នាម​ប្រេះ​ដី​ដ៏​ធំ​ដែល​មាន​ប្រវែង​រហូត​ដល់​ជាង ១៧​គីឡូម៉ែត្រ​នៅ​ខាង​ក្រៅ​ទីក្រុង Ridgecrest រដ្ឋ​កាលីហ្វរញ៉ា។ ហេតុ​ការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,១​វ៉ិចទ័រ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា​កន្លង​ទៅ។ ជាមួយគ្នា​ដែរ តាម​របាយការណ៍​ពី KLTA ឲ្យ​ដឹង​ថា​គ្រោះ​រញ្ជួយ​ដី​នេះ ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ហាយវ៉េ Route 178 ចាប់​ប្រេះ​ដែល​បណ្ដាល​ឲ្យ​បាក់​អគារ​១​ខ្នង​ផង​ដែរ។ យ៉ាង​ណាមិញ មិន​មាន​របាយការណ៍​ពី​ការ​រង​របួស ឬ​ខូចខាត​ណា​មួយ​ទេ​មក​ទល់​ពេល​នេះ។

(រូបភាព​ពី​ផ្កាយ​រណបក្រោយរញ្ជួយដី)

គួរបញ្ជាក់​ថា គ្រោះ​រញ្ជួយ​ដី​លើក​នេះ មាន​កម្លាំង​ខ្លាំង​បំផុត​មួយ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​ខណៈ​ពេល​ដែល​អ្នក​ជំនាញ អះអាង​ថា​នឹង​មាន​គ្រោះ​មហន្ដរាយ​នេះ​កើត​ឡើង​ជា​បន្ដ​បន្ទាប់​ទៀត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម