ជប៉ុន សហការជាមួយក្រសួង​អប់រំ រៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការប្រលងផលិតរឿងខ្លី

  • 2019-07-09 02:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតរួមសហការជាមួយក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជាលើកទី១១ (ការប្រឡងផលិតរឿងខ្លី សម្រាប់សិស្សវិទ្យាល័យ) ក្រោមប្រធានបទ ”តើអ្នកយល់យ៉ាងណាចំពោះការបង្កបញ្ហាដល់អ្នកដទៃ។ តើវាត្រឹមត្រូវទេ សម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួន? តើអ្នកអាចគិតដល់អ្នកដទៃផងបានដែរឬទេ? ដើម្បីជ្រើសរើសក្រុមសិស្ស ដែលមានស្នាដៃផលិតរឿងល្អចំនួន​​ ៣ក្រុម ទៅចូលរួមមហាស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ នៅទីក្រុងមីណាមី អាវ៉ាជី ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

កម្មវិធីលម្អិតមានដូចខាងក្រោម៖

• បទបង្ហាញណែនាំចូលរួមប្រកួតផលិតរឿងខ្លីសម្រាប់សិស្សវិទ្យាល័យ ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១៤:០០-១៥:០០ នៅបន្ទប់លេខ៩ នៃនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

• ផុតកំណត់ការទទួលពាក្យ និងទទួលរឿងខ្លី ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ នៅស្ថានទូតជប៉ុន

• ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

យើងខ្ញុំសូមស្វាគមន៍សិស្សវិទ្យាល័យថ្នាក់ទី១០ និងទី១១ ក្នុងឆ្នាំ២០១៩ទាំងអស់ ដើម្បីចូលរួមប្រឡងផលិតរឿងខ្លីនេះ។ ពាក្យចូលរួមអាចរកបានតាមរយៈគេហទំព័រស្ថានទូតជប៉ុន៖ https://www.kh.emb-japan.go.jp/itpr_en/00_000145.html ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរសព្ទលេខ ០២៣ ២១៧ ១៦១ (១១២២) ឬ អ៊ីម៉ែល info.jpn@pp.mofa.go.jp ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម