​កុំ​ឲ្យ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅដោយ​គ្មាន​ន័យ អាច​សាក​​ធ្វើ​រឿង​ទាំង​នេះ ដើម្បី​កម្សាន្ត​អារម្មណ៍​

  • 2019-07-13 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 89

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ធ្វើ​ការ​ ឬ​ក៏​សិស្ស​ឡើយ​ តែង​តែ​ត្អូញត្អែរ​ថា​ ហត់​ ហើយ​ចង់​សម្រាក​ តែ​នៅ​ពេល​ដល់​ថ្ងៃ​សម្រាក​ បែរ​ជា​រអ៊ូ​ថា​ មិន​ដឹង​ធ្វើ​អ្វី  មិន​ដឹង​ទៅ​ទី​ណា​ ក្រៅ​ពី​ដេក​នៅ​ផ្ទះ​មើល​ទូរទស្សន៍​ ឬ​លេង​ហ្វេសប៊ុក​ឡើយ​។ ណ្ហើយ​ចុះ​! ឈប់​ខ្វល់​ ឈប់​រអ៊ូ​ ថា​មិន​ដឹង​ធ្វើ​អ្វី​ នៅ​ថ្ងៃ​សម្រាក​ទៀត​ទៅ​ សាកល្បង​ធ្វើ​រឿង​ទាំង​ ៤ នៅ​ខាង​ក្រោម​នេះ​ទៅ​មើល​៖

១. កំដរ​គ្រួសារ​ធ្វើ​រឿង​ពិសេសៗ

ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​ កូនៗ​ទៅ​សិក្សា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្រុម​គ្រួសារ​មិន​សូវ​មាន​ពេល​នៅ​ជា​មួយ​គ្នា​ធ្វើ​រឿង​ផ្សេងៗ​ឡើយ​ ហើយ​ទំនាក់​ទំនង​រវាង​សមាជិក​នីមួយៗ​ក្នុង​ក្រុម​គ្រួសារ​ក៏​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ដែរ​។ ដូច្នេះ​គួរ​តែ​ឆ្លៀត​ពេល​នៅ​ថ្ងៃ​សម្រាក​ ធ្វើ​រឿង​អ្វី​មួយ​ជុំ​គ្រួសារ​​ដូច​ជា​ ការ​ធ្វើ​ម្ហូប​ជុំ​គ្នា​ ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​តុប​តែង​ផ្ទះ​ឡើង​វិញ​ ទៅ​បោះ​ជុំរុំ​នៅ​តាម​តំបន់​ល្បីៗ​ ឬ​ក៏​អាច​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​សួន​ច្បារ​នៅ​ជិត​ៗផ្ទះ​ក៏​បាន​។

២.​ រៀន​ជំនាញ​ថ្មី​ៗ​

ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​អត់​ប្រយោជន៍​នៅ​ថ្ងៃ​ឈប់​សម្រាក​ អ្នក​ក៏​អាច​ស្វែង​រក​ជំនាញ​ថ្មី​ៗ​មក​សិក្សា​បន្ថែម​បាន​ដែរ​ ដែល​មាន​ដូច​ជា​ ការ​គូរ​គំនូរ​ លេង​ហ្គីតា ព្យាណូ​ រៀន​រាំ​របាំ​ ចម្អិន​ម្ហូប​ ឬ​ក៏​រៀន​ពី​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចូល​ចិត្ត​ក៏​បាន​។ ការ​ធ្វើ​បែប​នេះ​ វា​មិន​ត្រឹម​តែ​ផ្ដល់​ចំណេះ​ដឹង​ថ្មី​ៗ​មក​ឲ្យ​អ្នក​នោះ​ទេ​ ថែម​ទាំង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ ហើយ​និង​រីករាយ​ទៀត​ផង​។

៣. ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត

ប្រសិនជាអ្នកអាចឆ្លៀតឱកាសធ្វើការងារស្ម័គ្រចិត្តបាននៅថ្ងៃសម្រាកនោះ ពិតជាល្អខ្លាំងណាស់ ពីព្រោះថា ការងារស្ម័គ្រចិត្តមិនត្រឹមតែជួយដល់សង្គមនោះទេ វាថែមទាំងជួយឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ បានដើរកំសាន្តច្រើនកន្លែង ស្គាល់មនុស្សបានកាន់តែច្រើន ព្រមទាំងទទួលបានបទពិសោធន៍ប្លែកពីអ្នកទាំងអស់នោះទៀតផង។

៤. ជួប​ជុំ​មិត្តភ័ក្ក​ចែក​រំលែក​បទពិសោធន៍​ថ្មីៗ

ជួប​ជុំ​មិត្ត​ចាស់​ថ្មី​មមិន​មែន​ជា​រឿង​អត់​ប្រយផជន៍​នោះ​ទេ ​អ្នក​​គួរ​ណាត់​​​​​ពួក​គេ​ជួប​គ្នា​នៅ​ហាង​កាហ្វេ​និយាយ​គ្នា​លេង​អំពី​ ចំណេះ​ដឹង​ថ្មី​ៗ ឬ​ក៏​ព្រឹត្តិការណ៍​ផ្សេង​ៗ ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ ឬ​ក៏​អាច​ណាត់​ពួក​គាត់​ទៅ​មើល​កុន​​ជុំ​គ្នា​ដើម្បី​រំសាយ​អារម្មណ៍​ក៏​បាន។ បើ​ធុញ​នឹង​បរិយាកាស​​ដដែលៗ អ្នក​អាច​ជួល​រ៉ឺម៉ក​​ PassApp ជិះ​​ដើរ​លេង​ នៅ​តំបន់​កម្សាន្ត​ជិតៗ​ផ្ទះ​ក៏​បាន៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទពេញនិយម