ធ្វើ​តេស្ត​ហ្សែន​ដឹង​ពី​ការ​វិវត្ត​ជំងឺ​មហារីក​ដោយ​បច្ចេកវិទ្យាទំនើបចុងក្រោយ

  • 2019-07-09 05:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ពេទ្យ​ អន្តរជាតិ​បំរ៉ុងរ៉ាត់​ ផ្តល់​ជូន​ការ​ព្យាបាល​ជំងឺ​មហារីក​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​បច្ចេក​វិទ្យា​ទំនើប​​​បំផុត​សម្រាប់​ការ​ធ្វើ​តេស្ត​ហ្សែន​នៅ​ប្រទេស​ថៃ​ ព្រម​ទាំង​​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​វិភាគ​​បាន​ត្រឹម​ត្រូវ​​ដែល​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​អ្នក​ជំងឺ។ ​

Horizon​ Regional​ Cancer​ Center​ នៅ​មន្ទីរ​ពេទ្យ​ អន្តរជាតិ​ បំរ៉ុងរ៉ាត់​ ​ជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​មហារីក​ដែល​បំពាក់​នូវ​បច្ចេក​វិទ្យា​ទំនើប​បំផុត​ក្នុង​តំបន់ ដោយ​មាន​បុគ្គលិក​ជាង​៣០​នាក់​ និង​វេជ្ជបណ្ឌិត​ឯកទេស​ចំនួន​២៧​រូប​ ដែល​ភាគ​ច្រើន​សុទ្ធ​​តែ​ជា​សមាជិក​នៃ​ American​ Board​ of​ Medical​ Oncology។

ការ​ធ្វើ​តេស្ត​ហ្សែន​​ដោយ​​បច្ចេក​វិទ្យា​​ទំនើប​ចុង​ក្រោយ​ (CGP)​ នឹង​បង្ហាញ​​យ៉ាង​ច្បាស់​ពី​​ប្រភេទ​ហ្សែន​ដែល​​កំពុង​​វិវត្ត​ និង​ប្រែ​ប្រួល​។ ប្រការ​នេះ​​ផ្តល់​ឲ្យ​​វេជ្ជបណ្ឌិត​ឯកទេស​បាន​ដឹង​ពី​ការ​វិវត្ត​​​នៃ​ជំងឺ​មហារីក​ពិត​ប្រាកដ។

​យោង​តាម​លោក​ Harit​ Suwanrusme​ វេជ្ជបណ្ឌិត​ឯកទេស​​ជំងឺ​មហារីក​នៅ​មជ្ឈមណ្ឌល​ Horizon​ Regional​ Cancer Center​ នៃ​មន្ទីរ​ពេទ្យ​ អន្តរជាតិ​ បំរ៉ុងរ៉ាត់​លើក​ឡើង​ថា​ ភាគ​ច្រើន​ អ្នក​​ជំងឺ​មហារីក​ងាយ​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា​ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ធ្វើ​តេស្ត​ហ្សែន​ (CGP)​ ​​ទៅ​លើ​ដុំ​សាច់​​​​ផ្តល់​ឲ្យ​​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ភាព​ច្បាស់​លាស់​ និង​​លឿន​​ជាង​មុន ដែល​ជា​កត្តា​មួយ​សំខាន់​សម្រាប់​កំណត់​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​ព្យាបាល​ និង​បង្កើន​ជម្រើស​នៃ​ការ​ព្យាបាល​​ច្រើន​ដល់​អ្នក​ជំងឺ។

«មនុស្ស​ម្នាក់​ៗ​មាន​ហ្សែន​ខុស​គ្នា ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​កើត​មាន​ជំងឺ​ផ្សេង​គ្នា។ នេះ​មាន​ន័យ​ថា ការ​ដាក់​ថ្នាំ​ព្យាបាល​អាច​ធ្វើ​ឡើង​តាម​របៀប​ផ្សេង​គ្នា​សម្រាប់​​ជំងឺ។ ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើ​ការ​ព្យាបាល​តាម​គោល​ដៅ​ជាក់​លាក់​ដើម្បី​ជួយ​គ្រប់​គ្រង​ជំងឺ​មហារីក​បាន»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​ Harit។

ការ​ធ្វើ​តេស្ត​ហ្សែន​នឹង​ផ្តល់​អត្ថប្រយោជន៍​​ច្រើន​​ដល់​អ្នកជំ​ងឺ​ ដោយ​សារ​វា​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ហ្សែន​របស់​អ្នក​ជំងឺ រួម​បញ្ចូល​ទាំង​ការ​វិភាគ​ផ្សេង​ៗ​លើ​រាង​កាយ (ដុំសាច់) ដើម្បី​រក​មើល​ DNA​ របស់​ដុំ​សាច់​ដែល​អណ្តែត​លើ​ចរន្ត​ឈាម​ និង​ការ​វិភាគ​​ប្រវត្តិ​ហ្សែន​របស់​​សមាជិក​គ្រួសារ។

ក្រៅ​ពី​សហរដ្ឋអាមេរិក មន្ទីរពេទ្យ​ អន្តរជាតិ​ បំរ៉ុងរ៉ាត់​ គឺ​ជា​មន្ទីរ​ពេទ្យ​តែ​មួយ​គត់​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ IBM​ Watson​ ​ដើម្បី​​ព្យាបាល​ជំងឺ​មហារីក។ វា​ជា​ម៉ាស៊ីន​មួយ​ប្រភេទ​ប្រើ​ដោយ​មុខ​ងា​ AI​ ដើម្បី​ជួយ​ដល់​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​បាន​យ៉ាង​ល្អ​ប្រសើរ​​រតាម​រយៈ​​ការ​ប្រមូល​ទិន្នន័យ​ទាំង​អស់​នៃ​ការ​ស្រាវ​ជ្រាវ​ទាំង​ចាស់​ទាំង​ថ្មី។ នៅ​ឆ្នាំ​២០១៩នេះ​ មន្ទីរ​ពេទ្យ​ នឹង​ចាប់​ផ្តើម​ប្រើ​ប្រាស់​ម៉ាស៊ីន​ IBM​ Watson​ សម្រាប់​ការ​ធ្វើ​តេស្ត​ហ្សែន​ដែរ។

លោក​ Harit​ Suwanrusme​ វេជ្ជបណ្ឌិត​ឯកទេស​​ជំងឺ​មហារីក​នៅ​មជ្ឈមណ្ឌល​ Horizon​ Regional​ Cancer Center

ទោះ​ជា​ការ​ព្យាបាល​តាម​ស្តង់ដារ​​មាន​ប្រសិទ្ធភាព​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ករណី​ខ្លះ នៅ​តែ​ត្រូវ​ការ​ ការ​ព័ត៌មាន​​ច្រើន​បន្ថែម​ទៀត​​អំពី​ស្ថាន​ភាព​នៃ​ជំងឺ។ លោក​វេជ្ជបណ្ឌិត​ Harit​ បាន​បន្ថែម​ទៀត​ថា  ៖«ដោយ​សារ​​ហេតុ​ផល​នេះ​ហើយ​ បាន​ជា​បច្ចេក​វិទ្យា​ថ្មី​នេះ ដើរ​តួ​នាទី​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​វាយ​តម្លៃ​ ការ​ប្រែ​ប្រួល​ហ្សែន​របស់​ដុំ​សាច់ និង​អាច​ពង្កើន​​ជម្រើស​ក្នុង​ការ​ព្យាបាល​​ច្រើន​​ដល់​អ្នក​ជំងឺ​​កាន់​តែ​ល្អ»។

រៀង​រាល់​ឆ្នាំ មាន​អ្នក​ជំងឺ​ជាង​២៩​ ០០០​នាក់​នៅ​ទូទាំង​ពិភព​លោក បាន​មក​កាន់​មជ្ឈមណ្ឌល​ Horizon​ Regional​ Cancer​ Center​ ដើម្បី​សាកសួរ​ព័ត៌មាន​ និង​ព្យាបាល​ជំងឺ​មហារីក។   មន្ទីរ​ពេទ្យ​ អន្តរជាតិ​ បំរ៉ុងរ៉ាត់​ ដែល​ស្ថិត​នៅ​ចំ​បេះ​ដូង​នៃ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ជា​មន្ទីរ​ពេទ្យ​ពហុ​ឯកទេស​ដំបូង​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​ទទួល​ស្គាល់​គុណភាព​ជា​ផ្លូវ​ការ​ពី​គណៈកម្មការ​រួម​អន្តរជាតិ​(JCI)​ សម្រាប់​ស្តង់ដារ​ប្រតិបត្តិការ​គ្លីនិក​កាល​ពី​ឆ្នាំ​២០០២ ដូច​គ្នា​ទៅ​នឹង​សហរដ្ឋអាមេរិក។

មន្ទីរ​ពេទ្យ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ​១៩៨០ ​និង​បច្ចុប្បន្ន​ជា​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ក្នុង​ចំណោម​មន្ទីរ​ពេទ្យ​ដែល​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​មាន​៥៨០ ​គ្រែ​សម្រាក​ព្យាបាល​ និង​ ម​ជ្ឈមណ្ឌ​ឯកទេស​ជំងឺ​ផ្សេងៗ​ចំនួន​ជាង​៣០​កន្លែង​ សម្រាប់​ផ្តល់​សេវាកម្ម​ និង​ បរិក្ខា​រោគវិនិច្ឆ័យ​ ព្យាបាល​ ព្រម​ទាំង​​ ការ​ថែ​ទាំ​ដ៏​ទំនើប​ទាន់​សម័យ​រួម​នៅ​កន្លែង​តែ​មួយ។

ជា​រៀង​រាល់​ឆ្នាំ អ្នក​ជំងឺ​ជាង​មួយ​លាន​នាក់​រួម​ទាំង​អ្នក​ជំងឺ​អន្តរជាតិ​ចំនួន​៥២០ ០០០នាក់ មក​ពី​ជាង​ ១៩០​ ប្រទេស​ជុំ​វិញ​ពិភព​លោក បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល និង​ការ​ថែ​ទាំ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​នេះ៕

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ www.bumrungrad.com

ឬ​ទាក់​ទង​ការិយាល័យ​តំណាង​​តាម​ប្រទេស​នីមួយ​​ សូម​ចុច​ទី​នេះ៕    

អត្ថបទ៖ ចេង សុខហ័ង