PSG បើក​ផ្លូវ​ឲ្យ​ Neymar ដើរ​​ចេញ​ពេញ​ទី តែ​សំខាន់​ត្រូវ​ថ្លៃ​គ្នា​សិន

  • 2019-07-09 07:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ផ្នែក​កីឡាករ​របស់​ក្លឹប Paris Saint-Germain លោក Leonardo បាន​រៀបចំ​ឲ្យ Neymar ចាកចេញ​​ក្នុង​រដូវ​ក្ដៅ​នេះ ប្រសិន​​មាន​សំណើ​ត្រូវ​ថ្លៃ​​គ្នា។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​​កំពុង​មាន​ទំនាក់ទំនង​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ Barcelona វិញ ហើយ​ពេល​នេះ​​មិន​ព្រម​ចូល​មក​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវ​កាល។ ទាក់ទិន​នឹង​រឿង​នេះ​លោក Leonardo បាន​លើក​ឡើង​ថា៖ “វា​ច្បាស់​ណាស់​​សម្រាប់​គ្រប់​គ្នា។ ក្នុង​បាល់ទាត់​ យើង​អាច​​និយាយ​អញ្ចេះ​នៅ​ថ្ងៃ​នេះ ហើយ​ធ្វើ​អញ្ចោះ​នៅ​ថ្ងៃ​ផ្សេង"។

​​Leonardo បាន​បញ្ជាក់​បន្ត​ថា៖ “ពួក​យើង​បាន​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់​គេ (Neymar)។ រឿង​មួយ​ដែល​ច្បាស់​លាស់​ពេល​នេះ​គឺ Neymar សល់​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយ​ពួក​យើង។ ហើយ​ពួក​យើង​មិន​ទាន់​​ទទួល​សំណើ​​ណា​មួយ​ដាក់​មក​លើ​គេ​នៅ​ឡើយ។ Neymar អាច​ចាកចេញ​ពី PSG ប្រសិន​​ជា​ត្រូវ​ថ្លៃ​គ្នា៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ