មើល​វីដេអូ​នេះ បាន​ដឹង​ថា មាន សូនីតា លេង​ស្និទ្ធ​ជាមួយ​ប្រុស​ស្អាត​អ្នក​ឈ្នះ Guinness ណាស់!

  • 2019-07-09 09:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​រក​បាន​អ្នក​ឈ្នះ​តាម​រយៈ​ការ​លេង​ហ្គេម លើ​ផេក​ហ្វេសប៊ុក របស់​ស្រាបៀ Guinness ដែល​ជា​ស្រាបៀ​ស្តោត​លេខ ១ លើ​ពិភព​លោក​រួច​មក នៅ​ពេល​នេះ ក៏​លេច​ចេញ​វីដេអូ​ដែល មាន សូនីតា ចូល​ទៅ Surprise អ្នក​ឈ្នះ រួម​នឹង​រំលេច​សកម្ម​សប្បាយ​ៗ​ជា​ច្រើន ក្នុង​នោះ​កត់​សម្គាល់​ថា តារា​ស្រី​លេង​ស្និទ្ធ​នឹង​អ្នក​ឈ្នះ​របស់​ស្រាបៀ Guinness ណាស់។

នោះ គឺ​ជា​ការ​​រៀប​ចំ​កម្មវិធី​ជប់​លៀង​ញ៉ាំ​អាហារ​យ៉ាង​ពិសេស អម​ជាមួយ​កាដូ​ជា​ស្រាបៀ​ដ៏​ល្បី Guinness សម្រាប់​អ្នក​ឈ្នះ ១ រូប​ក្នុង​ចំណោម​អ្នក​ឈ្នះ​៤​រូប​នៅ​ក្នុង​កម្មវិធីជប់​លៀង​នៅ​ផ្ទះ​របស់​ពួក​គេ​តែ​ម្ដង។   អ្វី​ដែល​កាន់​តែ​ពិសេស សម្រាប់​កម្មវិធី​ជប់​លៀង​នោះ ស្រាបៀ Guinness បាន​រៀប​ចំ​ការ Surprise យ៉ាង​អស្ចារ្យ ជូន​ដល់​អ្នក​ឈ្នះ​ពី​ការ​លេង​ហ្គេម ដោយ​មាន​ការ​ពញ្ញាក់​អារម្មណ៍ ជាមួយ​ការ​ចូល​រួម​ពិសា​អាហារ​ពី​សំណាក់​តារា​សម្តែង ដ៏​មាន​ប្រជាប្រិយ​ភាព កញ្ញា មាន សូនីតា និង​អ្នក​តំណាង​ផលិតផល​ស្រាបៀ Guinness ២ រូប ដើម្បី​បង្កើន​បរិយាកាស​កម្មវិធី ឲ្យ​កាន់​តែ​សប្បាយ រីករាយ​មួយ​កម្រិត​ទៀត។

នៅ​ក្នុង​កម្មវិធី​ជប់​លៀង​នោះ មិន​ត្រឹម​តែ​មាន​ការ​ញ៉ាំ​អាហារ និង​ក្រេប​រសជាតិ​ស្រាបៀ Guinness ដ៏​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុង​កម្មវិធី​ទាំង​មូល​ថែម​ទាំង​មាន​ការ​លេង​ហ្គេម​សប្បាយ​ៗ និង​ច្រៀង​លេង​កម្សាន្ត​ផង​ដែរ។ ចំណុច​គួរ​ចាប់​អារម្មណ៍ មាន សូនីតា ដែល​មាន​នាទី​ទៅ​ពញ្ញាក់​អារម្មណ៍​បេក្ខជន​ដែល​ឈ្នះ ក៏​ទប់​ចិត្ត​មិន​បាន​ចូល​លេង​ជាមួយ​បេក្ខជន​ថែម​ទៀត ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​ក្លៀវក្លា។

មុន​ចប់​កម្មវិធី​ក៏​មាន​ការ​ថត​រូប​ជុំ​គ្នា​ជាមួយ​កញ្ញា មាន សូនីតា និង​អ្នក​តំណាង​ផលិតផល​ស្រាបៀ Guinness ២ រូប ថែម​ទៀត ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។

“ពិសាគ្រឿងស្រវឹង សូមកុំបើកបរ”    ដូច្នេះ សូមlike លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់ Guinness ដើម្បី​ទទួល​បាន​ព័ត៌មាន​ដូច​នេះ​បន្ថែម​ទៀត!!!

អត្ថបទ៖ ទារិកា