មក​ស្ដាប់ Hwa Sa សមា​ជិក​ក្រុម MAMAMOO ឆ្លើយ​​អំពី​​ការ​ណាត់​ជួប​មនុស្ស​សំខាន់​!

  • 2019-07-09 09:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hwa Sa បាន​បង្ហើបពីអត្តចរិតរបស់នាង​ពេល​នាង​ណាត់​ជួប​មនុស្ស​ប្រុស​ដែល​នាង​ចូល​ចិត្ត​បែប​ណា​នៅក្នុង​កម្ម​វិធីរបស់​វិទ្យុ SBS PowerFM's “Cultwo Show” នៅថ្ងៃទី៩ ខែកក្កដា។

សមាជិក​ខ្មៅ​ស្រអែម​របស់​ MAMAMOO រូប​នេះ ​បាន​ធ្វើ​ជាពិធីការនី​ពិសេស​នៅ​ក្នុង​កម្មវិធី​នេះ ហើយ​នាង​បាន​និយាយ​ជាមួយ​ DJ Kim Tae Gyun អំពីការងារ និង​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង។ គ្រា​នោះ ឌីជេ​ ក៏​បាន​សាក​សួរ​នាង​ថា តើ​នាង​ធ្វើ​បែប​ណា​ចំពោះ​មនុស្ស​ប្រុស​ដែល​នាង​ចាប់​អារម្មណ៍?

នាង​គឺជា​មនុស្ស ដែល​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ត្រង់ៗ​។ Hwa Sa បាន​ប្រាប់់​និង​បញ្ជាក់​ថា​ នាង​ចូល​ចិត្ត​បញ្ចេញ​អារម្មណ៍​មក​ក្រៅ ហើយ​នឹងមិន​ពិបាក​និយាយ​គ្នា​ទេ។ នាង​បន្ត​ថា៖ «ខ្ញុំ​ជា​មនុស្ស​ត្រង់​ពេក​ ដូច្នេះ​ខ្ញុំអត់​ចេះ​ម្ញ៉ិក​ម្ង៉ក់​ទេ»។ គួរ​បញ្ជាក់​ផង​ដែរ​ថា MAMAMOO នឹង​ធ្វើ​ជំនួប​ជាមួយ​អ្នកគាំទ្រ​នៅ​សាកល​វិទ្យា​ល័យ​មួយរបស់​ប្រទេស​កូរ៉េ Hwajung Gymnasium នៅ​ថ្ងៃ​ទី១៣​ ខែ​កក្កដា​ ខាង​មុខ​នេះ​។

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម