វត្ថុអនុស្សាវរីយ៍ពិសេសមួយ ដែលមិនអាចបំភ្លេចបាន

  • 2019-07-09 10:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាព(បុរស) ជាយុវជនដែលមកពីខេត្តកំពត មកសិក្សានៅភ្នំពេញបណ្តើរ ធ្វើការនៅហាងកាហ្វេបណ្តើរ និង ជាពិសេសសុភាពមានឆន្ទៈចង់រៀបការជាមួយ រស្មី(នារី) ដែលជាមនុស្សស្រីដែលខ្លួនស្រឡាញ់ជាទីបំផុតបន្ទាប់ពីក្រុមគ្រួសាររបស់ខ្លួន។

ប៉ុន្តែអ្វីដែលធ្វើឱ្យសុភាពនៅតែគិតច្រើន ព្រោះតែគ្រួសាររស្មីមានជីវភាពល្អប្រសើរជាងខ្លួន រហូតដល់ពេលខ្លះសុភាពអង្គុយតូចចិត្តនឹងវាសនាខ្លួនឯង ប៉ុន្តែសុភាពមិនដែលបោះបង់ការតស៊ូរបស់ខ្លួនទេ ព្រោះតាំងពីស្រឡាញ់គ្នាមក រស្មីមិនដែលនិយាយថាបោះបង់សុភាព ឬ ប្រកាន់វណ្ណៈជាមួយដៃគូរបស់នាងឡើយ។

រូបតំណាង

ជារៀងរាល់ថ្ងៃ សុភាពមិនសូវមានពេលវេលាកំដរសង្សាររបស់ខ្លួនចេញទៅខាងក្រៅដូចគេឯងច្រើនឡើយ ព្រោះសុភាពរវល់ថែមម៉ោងនៅហាងកាហ្វេ និងស្វ័យសិក្សា។

ជារៀងរាល់យប់ពួកគេតែងតែ SMS រកគ្នា និងនិយាយទូរសព្ទជាមួយគ្នាបន្តិចបន្តួច ប៉ុន្តែមិនដែលនិយាយ Video Call ទេ ព្រោះតែសុភាពប្រើទូរសព្ទមិនទំនើប និងត្រូវការពេលវេលាសម្រាកយកកម្លាំងធ្វើការងារ។

ព្រឹកស្អែកជាថ្ងៃដែលរស្មីនឹងត្រូវទទួលសញ្ញាបត្រ័ នាងនៅតែរក្សាទំនាក់ទំនងជាមួយសង្សាបណ្តូលចិត្តរបស់នាងដដែល និង បានសួរនាំសុភាពថាអាចទៅជួបនាង និង លើកទឹកចិត្តនាងបានអត់ “មិនបាច់មានអីឱ្យអូនក៏បានដែរ ព្រោះអូនចង់ឱ្យបងទៅ នឹងចង់ឃើញមុខបងនៅទីនោះដែរ”!

ចំណែកសុភាពវិញបានតបថា “បងមិនហ៊ានសន្យាទេ ព្រោះនៅហាងកាហ្វេរវល់ខ្លាំងណាស់ ប៉ុន្តែបងនឹងឆ្លៀតឱ្យខាងតែបានដើម្បីមនុស្សដែលបងស្រឡាញ់” ។

ស្អែកឡើងនៅពេលដែលរស្មីទទួលសញ្ញាបត្រ័រួចរាល់ហើយ នាងនៅមិនសុខទេ ភ្នែករស្មីបានសំលឹងស្វែងរកសុភាពដែលជាគូស្នេហ៍របស់ខ្លួន ក៏ប៉ុន្តែនៅតែមិនឃើញ រហូតដល់នាងដើរចេញមកខាងក្រៅជាមួយគ្រួសារ នាងបានឃើញបុរសម្នាក់ស្ថិតក្នុងសំលៀកបំពាក់ជាបុគ្គលិកហាងកាហ្វេរត់មកជូនផ្កាមួយបាច់តូចល្មមដល់នាង ព្រមទាំងនិយាយថា៖ ជូនពររស្មីជោគជ័យក្នុងជីវិតចាប់ពីថ្ងៃនេះតទៅ! នាងងើបមុខយឺតៗសំលឹងមើលមុខបុរសនោះ រួចនិយាយថាឯណាសុភាព ម៉េចបានជាវណ្ណៈ(មិត្តភក្រ័្កសុភាពនៅហាងកាហ្វេ) មកទីនេះទៅវិញ?តើគេពិតជារវល់ដល់ថ្នាក់ដកខ្លួនមិនបានមែនទេ?

រស្មីខឹង រស្មីអន់ចិត្ត និងសោកស្តាយ! ដោយនាងមិនទទូលបាច់ផ្កានោះទេ នាងបម្រុងដើរចេញ ស្របពេលនោះវណ្ណៈបានឃាត់រស្មី និង អង្រួនខ្លួនរស្មី នឹងប្រាប់ថា “ សុភាពទៅហើយ គេអត់ត្រឡប់មកវិញទេ!!”។ រស្មីសំលឹងមើលវណ្ណៈ ដោយគំហកថា៖ គេទៅណា? គេមិនដែលទៅណាដោយមិនប្រាប់ខ្ញុំទេវណ្ណៈ។

វណ្ណៈបន្លឺថា៖ គេបានស្លាប់ហើយ សុភាពស្លាប់ហើយរស្មី! ដោយគ្រោះថ្នាក់ចរាចណ៍ ដោយគេបានបើកម៉ូតូ ទៅផ្ទះលឿនពេកដើម្បីយកលុយដែលសន្សំទុកជាយូរមកហើយនោះ ទៅទិញកាដូជូនរស្មីក្នុងថ្ងៃនេះ គេស្លាប់ហើយរស្មី!!!

ប៉ុន្តែមុនពេលដែលគេស្លាប់នៅមន្ទីរពេទ្យ គេផ្តាំខ្ញុំយករបស់នេះ មកឱ្យរស្មីជាពិសេស! គេពិតជាចង់មកជួបរស្មីណាស់ តែគេមិនអាចធ្វើបាន។ រស្មីទន់ជង្គុង យំបោកខ្លួនយ៉ាងសោកស្តាយ ទាំងដៃអោបបាច់ផ្កានោះ រួចនាងក៏បានស្ទាបក្នុងបាច់ផ្កានោះមានបង្កប់នូវទូរសព្ទស៊េរីថ្មី F11 Pro ពណ៌ Aurora Green ដែលជារបស់ដែលនាងធ្លាប់ប្រាប់សុភាពថានាងស្រឡាញ់ពណ៌ហ្នឹងណាស់បង! សុភាពបានត្រឹមញញឹម និង លួចទិញឱ្យរស្មីដោយមិនដឹងខ្លួន។

រស្មីបានរក្សាបាច់ផ្កានោះ និងតែងតែចាត់ទុកទូរសព្ទ F11 Pro 128GB ពណ៌ Aurora Green លើសពីការចងចាំ និង ជាកម្លាំងចិត្ត រវាងពួកគេ ជាកាដូដែលមិនអាចកាត់ថ្លៃបានតែមួយគត់ ប្រៀបដូចជាសុភាពដូច្នោះដែរ!

រស្មីមិនបានបន្ទោសអ្នកណាទេ នាងនៅតែចងចាំពាក្យជូនពររបស់សុភាពរហូតក្លាយជាមនុស្សរឹងមាំ និង ទទួលបានភាពជោគជ័យច្រើន នាងបានបំផុសគំនិតជាច្រើនទៅដល់ក្រុមយុវវ័យឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលា និង ចែករំលែកភាពតស៊ូរបស់សុភាព និង ភក្ដីភាពរបស់សុភាព គឺអ្វីៗដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ ដូច្នេះខ្ញុំត្រូវតែញញឹមនឹងតស៊ូដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ដូចគ្នា រស្មីគ្មានវិប្បដិសារីនោះទេ នាងពិតជាមានមោទនភាព ចំពោះឆន្ទៈរបស់សុភាពខ្លាំងណាស់៕

រូបតំណាង Oppo F11 Pro

អត្ថបទ៖ ពាណិជ្ជកម្ម