Bale រង​ការ​ប្រមាថ​ពី​សំណាក់​អ្នក​គាំទ្រ​ Real

  • 2019-07-09 12:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​វិល​ត្រលប់​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ ខ្សែ​ស្លាប​ក្លឹប​ Real Madrid កីឡាករ Gareth Bale មិន​បាន​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ឡើយ​ ប៉ុន្តែ​រង​នូវ​ការ​ប្រមាថ​ដោយ​ពាក្យ​សម្ដី​ពី​សំណាក់​អ្នក​គាំទ្រ​ក្លឹប​ជើងឯក​ UEFA Champions Leauge ១៣​សម័យ​នេះ។

អ្នក​គាំទ្រ​បាន​ស្រែក​ទៅ​កាន់​កីឡាករ​វេល​នេះ​ក្នុង​ភាសា​អេស្ប៉ាញ​​ថា៖ " desagradecido '' ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ " រមិលគុណ " ខណៈ​អ្នកគាំទ្រ​ទាំង​នេះ ទះដៃ​អបអរ និង​ស្វាគមន៍​កីឡាករ​ដទៃ​ៗ​ទៀត​។

ស្ថិត​ក្រោម​ស្ថានភាព​បែប​នេះ Bale ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​អត់ធ្មត់​យ៉ាង​ខ្លាំង​ក្នុង​សភាព​ទឹកមុខ​មាំ​មែនទែន កំឡុង​ពេល​ដែល​បរ​ឡាន​ Audi របស់​ខ្លួន​ចូល​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប​។

ខ្សែ​ស្លាប​រូប​នេះ​ ហាក់​បី​ដូច​ជា​ធ្លាក់​ប្រជាប្រិយភាព និង​ទម្រង់​លេង​មែន​ទែន នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​មជ្ឈដ្ឋាន​បាល់ទាត់​ ខណៈ​រដូវ​កាល​ ២០១៨/១៩ រូប​គេ​រក​បាន​តែ ១៤​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី