តំបន់​អាហ្វ្រិក​ជាប់​លេខ ២ ខាង​មាន​បេតិកភណ្ឌ​ពិភពលោក​រង​ភាព​គ្រោះថ្នាក់​ជាង​គេ​

  • 2019-07-09 13:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភពលោក​យើង​ មាន​ស្ថាបត្យកម្ម​បុរាណ​ៗ ក៏​ដូច​ជា​តំបន់​ធម្មជាតិ​ជា​ច្រើន​ ក៏​ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សំណង់​ប្រាសាទ​ និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​កំពុង​តែ​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ ដោយ​ក្នុង​នៅ​តំបន់​អារ៉ាប​រង​ការ​ប៉ះពាល់​ជាង​គេ។

នៅ​តំបន់​អារ៉ាប​ មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន ៨២​កន្លែង ដោយ​ក្នុង​នោះ ៧៤​ជា​តំបន់​វប្បធម៌ ៥ ជា​តំបន់​ធម្មជាតិ និង​ ៣​ទៀត​ជា​តំបន់​ចម្រុះ ដោយ​ក្នុង​នោះ​មាន​តំបន់​វប្បធម៌​ចំនួន ២២​កន្លែង កំពុង​ស្ថិត​ក្រោម​ភាព​គ្រោះថ្នាក់។

ប្រាសាទ​បែកបាក់​នៅ​ប្រទេស​ស៊ីរី

នេះ​ក៏​ព្រោះ​តែ​ សង្គ្រាម និង​ជម្លោះ​ប្រដាប់​អាវុធ​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​តំបន់​នេះ ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​តំបន់​បេតិកភណ្ឌ​ពិភពលោក។

តាម​ពី​ក្រោយ​តំបន់​អារ៉ាប​គឺ តំបន់​អាហ្វ្រិក​ ដោយ​មាន​តំបន់​បេតិកភណ្ឌ​ចំនួន ១៦​ស្ថិត​ក្រោម​ភាព​គ្រោះថ្នាក់ ក្នុង​នោះ​មាន​ ៤ ជា​តំបន់​វប្បធម៌ និង​១២ ជា​តំបន់​ធម្មជាតិ។ ភាព​គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​ភាព​ក្រីក្រ វិបត្តិ​មនុស្ស​ជាតិ ព្រម​ទាំង​ជម្លោះ​ប្រដាប់​អាវុធ។

ក្រៅ​ពី​នេះ នៅ​តំបន់​អាមេរិកឡាទីន និង​តំបន់​ការីប៊ៀន តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ព្រមទាំង​តំបន់​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង​ សុទ្ធ​តែ​មាន​តំបន់​បេតិកភណ្ឌ​ស្ថិត​ក្រោម​ភាព​គ្រោះថ្នាក់​តិចតួច ដោយសារ​តែ​បម្រែបម្រួល​អាកាសធាតុ និង​កង្វះ​ថវិកា​ក្នុង​ការ​ថែទាំ​ជា​ដើម៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី