Moreno ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្លឹប​អេស្ប៉ាញ​ Villarreal

  • 2019-07-10 01:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Villarreal បាន​ចុះ​ហត្ថលេខា​ទិញ​យក​ Alberto Moreno អតីត​ខ្សែ​ការពារ​ Liverpool ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្រោយ​រូប​គេ​បាន​ផុត​កុងត្រា​ជាមួយ​ក្លឹប​ជើង​ឯក​ទ្វីប​អឺរ៉ុប។​

Moreno

Moreno វ័យ​២៧​ឆ្នាំ​ នឹង​ស្នាក់​នៅ​ជាមួយ​ក្លឹប​នៃ​ក្របខ័ណ្ឌ​ La Liga ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​ និង​សង្ឃឹម​ថា​អាច​លេង​បាន​ជាប់​លាប់​បន្ទាប់​ពី អង្គុយ​បម្រុង​សឹង​ពេញ​មួយ​រដូវ​កាល​ កាល​នៅ​ Anfield។ ខ្សែ​ការពារ​ឆ្វេង​រូប​នេះ​បាន​ចំណាយ​ពេល​៥​រដូវ​កាល​ជាមួយ​ Liverpool និង​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​៤​ដង​ក្នុង​អាជីព។​​

កីឡាករ​ល្បឿន​លឿន​រូប​នេះ​លេង​បាន​១៤១​ប្រកួត​ ចាប់តាំង​ផ្ទេរ​ពី​ Sevilla ទៅ​ Liverpool ក្នុង​ខែ​សីហា​ ឆ្នាំ​២០១៤ កាល​ពី​ជំនាន់​លោក​ Brendan Rodgers។​ ការ​វិល​ទៅ​អេស្ប៉ាញ​វិញ​លើក​នេះ​មាន​ន័យ​ថា​ Moreno នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្លឹប​ចាស់​ Sevilla ជា​ទី​ដែល​រូប​គេ​ហ្វឹកហាត់​តាំង​ពី​នៅ​យុវជន​ និង​ឈុត​ធំ៕

ប្រភព៖ Marca   ប្រែសម្រួល៖ រ័ត្ន