ដល់​ណា​ហើយ ​រឿង​ម្ចាស់​ក្លឹប Man City ​ចង់​ទិញ​ក្លឹប ​មឿងថង ?

  • 2019-07-11 02:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ដំណឹង​មក​ថា​ម្ចាស់​ក្លឹប Manchester City ​មាន​បំណង​ចង់​ទិញ​ក្លឹប Muang Thong ​របស់​ប្រទេស​ថៃ ​ដើម្បី​ចូល​ក្រោម​សម្ព័ន្ធ​ក្រុមហ៊ុន​ City Football Group (CFG)។

ឆ្លើយ​តប​នឹង​រឿង​នេះ​ដែរ ​ខាង​ក្លឹប Muang Thong ​ក៏​មិន​បដិសេធ​ថា​ម្ចាស់​ក្លឹប Man City ​ចង់​ទិញ​យក​ក្លឹប​ពួកគេ​ដែរ ព្រោះ​រឿង​នេះ​គឺ​ជា​ពិត។ តែ​អ្វី​ដែល​អាច​និយាយ​បាន​ពេល​នេះ គឺ​ក្លឹប Muang Thong ​មិន​មែន​សម្រាប់​លក់​នោះ​ទេ។ SCG [the Siam Cement Group] ​គ្មាន​បំណង​ចង់​លក់​ក្លឹប​បាល់ទាត់​នេះ​ឬ​ចែក​ហ៊ុន​ទៅ​ខាង​ក្រុមហ៊ុន​ដទៃ​ទៀត​ឡើយ។ ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទ្រទ្រង់​ក្លឹប​ធំ​នៅ​លីគ​ថៃ​នេះ​បាន។

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុនCity Football Group (CFG) ​បាន​ទិញ​ក្លឹប​ជា​ច្រើន​មក​ហើយ ​មាន​ដូចជា Man City , New York City (USA), Melbourne City (Australia), Girona (Spain), Yokohama F Marinos (Japan) ​និង​ Sichuan Jiuniu (China) ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ មុន្នីរម្យ