វីដេអូ​ស្ដែង​ Militaoកីឡាករ​ចំណូល​ថ្មី​​របស់ Real វិល​មុខ​ចង់​សន្លប់​ពេល​ធ្វើ​សន្និសីទកាសែត

  • 2019-07-11 03:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ចំណូល​ថ្មី​របស់ Real Madrid កីឡាករ Eder Militao បាន​ចាកចេញ​ពី​សន្និសីទកាសែត​ក្នុង​ការ​បង្ហាញ​ខ្លួន​របស់​គេ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​បញ្ហា​វិល​មុខ​ចង់​សន្លប់។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ​២១​ឆ្នាំ​ត្រូវ​បាន​ Real ទិញ​ពី​ក្លឹប Porto ក្នុង​តម្លៃ​៥០​លាន​អឺរ៉ូ ជាមួយ​កុងត្រា​រយៈពេល​៦​ឆ្នាំ។ អំឡុង​ពេល​រៀបចំ​​សន្និសីទកាសែត Militao មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​និយាយ​លែង​ចេញ បន្ទាប់​មក​គេ​ក៏​បាន​ទាញ​កអាវ​ដើម្បី​ឲ្យ​ធូរ​ខ្យល់​និង​ផឹក​ទឹក​សម្រួល​អារម្មណ៍។

ប៉ុន្មាន​វិនាទី​បន្ទាប់​គេ​ក៏​ឱន​មុខ​ចុះ​បង្ហាញ​អាការៈ​វិលមុខ រួច​និយាយ​សូមទោស​អ្នក​កាសែត។ មុន​នឹង​ដើរ​ចេញ​ពី​កម្មវិធី Militao បាន​និយាយ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​​វិលមុខ​និង​ឈឺ"។ អាច​ចាត់​​ជា​រឿង​កម្រ​មួយ​ដែល​សន្និសីទកាសែត​កីឡាករ​ថ្មី ហើយ​មាន​បញ្ហា​បែប​នេះ៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ