រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យ​​គម្រោង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ និង​ហេដ្ឋរចនាសម្ព័ន្ធ ខេត្តព្រះសីហនុ

  • 2019-07-11 03:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ បាន​ដឹកនាំ​មន្រ្តី​ជំនាញ​ចុះ​ពិនិត្យ​វឌ្ឈនភាព​ នៃ​គម្រោង​សាងសង់​អាងប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ ក្រុង​ព្រះសីហនុ និង​ហេដ្ឋារចនាសម្ព័ន្ធ។ ការ​ចុះ​ពិនិត្យ​នេះ​ប្រព្រឹត្តិ​ទៅ​ កាល​ពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ផែនការមេគ្រប់គ្រងបណ្ដាញប្រព័ន្ធទឹកកខ្វក់ត្រូវបានសិក្សាចប់សព្វគ្រប់ ដោយមានស្ថានីយបូមសំខាន់ៗចំនួនបួនកន្លែងរួមមាន ស្ថានីយឆ្នេរឯករាជ្យ ស្ថានីយអូរសម្អាត (ជាប់សណ្ឋាគារសុខា) ស្ថានីយអូរសម្អាត និងស្ថានីយអូរឈើទាល។

បច្ចុប្បន្នក្រុមហ៊ុនមួយចំនួនកំពុងសិក្សាគម្រោងលម្អិតក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីស្ថានីយទាំងនោះទៅកាន់អាងច្រោះទឹកកខ្វក់។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធមកពីប្រភពផ្សេងគ្នាត្រូវតែតបញ្ចូលគ្នាទៅតាមទីតាំង ដូចបានកំណត់នៅក្នុងផែនការមេ ដើម្បីបញ្ជូនទឹកកខ្វក់ទាំងនោះទៅកាន់អាងប្រព្រឹត្តិកម្ម។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យ​ការងារ

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ ចំពោះមន្ត្រីទទួលបន្ទុកទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងបានជំរុញឱ្យក្រុមហ៊ុនទាំងអស់ពន្លឿនការសិក្សាគម្រោងលម្អិតរបស់ខ្លួន ដើម្បីឈានដល់ការអនុវត្តនាពេលឆាប់នេះ។

ប្រភពព័ត៌មាន​ពី​ វិបសាយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនព័ត៌មានដើម​នៅ​ទីនេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម