កា​រវិល​ត្រឡប់​មក​​វិញ នៃ ​Designers Week​ នឹង​នាំយក​ការ​តាំង​ពិព័រណ៍​ម៉ូដ ប្លែកៗ​​ទៀត​ហើយ!

  • 2019-07-11 09:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ដល់​រដូវ​កាល​​ត្រឡប់​មក​វិញ​ នៃ​ការ​បង្ហាញ​ម៉ូដសំលៀកបំពាក់ ​របស់​ Phnom Penh Designers Week ​ សម្រាប់​រដូវ​កាល​ទី​ ១១​នេះ មាន​ដំណឹង​ថា កម្មវិធី​នឹងនាំ​យក​ម៉ូដគួរឲ្យទាក់ទាញ ដែល​ធ្លាប់​បាន​បង្ហាញ​កាល​ពី​ឆ្នាំ​កន្លង​ៗ​ មក​ដាក់​ក្នុង​ពិពរណ៍។

ការ​តាំង​បង្ហាញ​ នេះ​ពិត​ជា​មាន​លក្វណៈ​ប្លែក​ និង​ពិសេស​ ដោយ​សារ​បាន​លើក​យក​ស្នាដៃ​របស់​អ្នករចនា​ម៉ូដ​គ្រប់​ឆ្នាំ​ទាំង​អស់​​ មក​បង្ហាញ​ជា​​ទស្សនីភាពល្អ ប្លែកភ្នែក​។ ម៉ូដសំលៀកបំពាក់​ ប្លែកៗ​ទាំង​នោះ​ នឹង​ត្រូវ​បាន​ដាក់​តាំង​រយៈ​ពេល​មួយ​ខែ​ពេញ​ នៅ​ក្នុង​សណ្ធាគារ​ ROSEWOOD ចាប់​តាំង​ពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១ព៩ រហូត​ដល់​ ១០ សីហា​ ២០១៩ និង បើក​ឲ្យ​ចូល​រូម​​ទស្សនា​ នូវ​រូប​ភាព​ទាំង​នោះ​ដោយ​សេរី ស្តិត​នៅ ​ជាន់​ទី​៣៥​នេះ​ផង​ដែរ​។

កម្ម​វីធី​នេះ​ ធ្វើ​ឡើង​ ដើម្បី​​រលឹកដល់​កម្មវិធី​ចាស់​ៗកន្លង​មក​ ពីស្នា​ដៃ​ច្នៃប្រឌិត​របស់​ អ្នក​ច្នៃ​ម៉ូដ​ទាំង​អស់​នៅ​ប្រទេសកម្ពុជា​ ដែល​បាន​ខិត​ខំ​បង្កើត​ស្នាដៃ​ល្អៗ។ នេះ​បើ​តាម​ការ​លោក​ គេ សុភា (​ Sophea ke ) ។

លើស​ពី​នេះ​ ក៏​​មាន​បង្ហាញ​ Show​ ដើរ​ម៉ូដពីសម្លៀក​បំពាក់​ប្លែកៗ ដែល​បាន​ដាក់​តាំង​នោះ​ផង​ដែរ ត្រូវ​នឹង​ថ្ងៃ​ទី​៣ សីហា​ឆ្នាំ២០១៩ នេះ​ ជាន់​ទី៣៦​ នៅ ROSEWOOD ភ្នំពេញ។ ចំពោះ​របស់​ប្រើប្រាស់ គ្រឿងតុបតែង​ទាំងអស់​នៅ​ក្នុង​ការច្នៃម៉ូដ ក៏​មាន​នៅ​ក្នុង​ការ​ដាក់​តាំង​ ដែលជាស្នា​ដៃ​របស់​លោក​ស្រិ​ Christine Gautheir of waterlily។

ព្រឹត្តិការណ៏​នេះ មាន​រយៈ​ពេល​១១​ឆ្នាំ​ មក​ហើយ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ដែល​នៅ​តែ​បន្ត​ នាំ​យក​អ្វី​ថ្មី​ប្លែក​ សម្រាប់​ភាព​ទាក់ទាញ ៕

អត្ថបទ៖ សម្បត្តិ លក្ខិណា