៣ ប្រទេស​ប៉ុណ្ណោះ​ដែល​មិនមាន​ស្ត្រី​ជា​សមាជិក​សភា

  • 2019-07-11 11:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​សតវត្ស​ទី ២១ នេះ សមភាព​រវាង​ស្ត្រី និង​បុរស​ហាក់​បី​ដូច​ជា​ប្រសើរ​ជាង​ពេល​កន្លង​ទៅ។ ស្ត្រី​ចូល​រួម​ក្នុង​កិច្ចការ​គ្រប់​វិស័យ​ដូច​បុរស​ដែរ។

យ៉ាងណាមិញ បើ​តាម​សហព័ន្ធ​អន្តរ​សភា គិត​ត្រឹម​ឆ្នាំ​២០១៩នេះ មាន​ប្រទេស​តែ ៣​ប៉ុណ្ណោះ​ ដែល​គ្មាន​ស្ត្រី​ មាន​តួនាទី​ជា​សមាជិក​សភា។

សភា​ប៉ាពូញូវហ្គីណេ

ប្រទេស​ទាំង​នោះ​មាន​ដូច​ជា រដ្ឋ​សហព័ន្ធ​មីក្រូណេស៊ី ប្រទេស​ប៉ាពូញូវហ្គីណេ និង​ប្រទេស​វ៉ានួទូ។ ប្រទេស​ទាំង​ ៣ នេះ​ដែរ សុទ្ធ​តែ​មាន​ទីតាំង​ស្ថិត​នៅ​ទ្វីប​អូសេអានី នៅ​តាម​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ចំពោះ​សភា​វិញ ប្រទេស​ទាំង​នេះ​មាន​តែ​មួយ​ថ្នាក់​ទេ ដោយ​មីក្រូណេស៊ី​មាន​សភា ដែល​មាន​សមាជិក ១៤​រូប ប្រទេស​ប៉ាពូញូវហ្គីណេ មាន​សមាជិក​ ១០៦​រូប​ និង​វ៉ានួទូ ៥២​រូប​។

ចំណែក​ឯ​ប្រទេស​កម្ពុជា​យើង​វិញ មាន​ស្ត្រី​ជា​សមាជិក​សភា​ចំនួន ៣៧​រូប​ ដោយ​ក្នុង​នោះ សមាជិក​រដ្ឋសភា​ចំនួន ២៥​រូប​ ហើយ​សមាជិក​ព្រឹទ្ធសភា​ចំនួន ១១​រូប​៕

ប្រភព៖ IPU

អត្ថបទ៖ ហ៊ីម រស្មី