ឱកាស​ថ្មី​សម្រាប់​សិស្ស​និស្សិត! លែង​បារម្ភ​ទៀត​ហើយ​ ចំពោះ​អាហា​រូបករណ៍​ទៅ​ក្រៅ​ប្រទេស​!​

  • 2019-07-11 16:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​បារម្ភ​ក្រោយពី​ជាប់​បាក់ឌុប​ តើ​ត្រូវ​រើស​ជំនាញ​អ្វី?​ ឬ​ត្រូវ​ធ្វើ​ម៉េច​ទទួល​បាន​អាហា​រូបករណ៍​ទៅ​ក្រៅ​ប្រទេស​?​​ ឥឡូវ​ការ​ប្រឹក្សា​យោបល់​ឥត​គិត​ថ្លៃ​អំពី​អាហា​រូបករណ៍​ និង​ការ​សិក្សា​ក្រៅ​ប្រទេស​កំពុង​រង់​ចាំ​ជួយ​សិស្ស​និស្សិត​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ដោយ​មើល​ឃើញ​កត្កា​ប្រឈម​របស់​សិស្ស​និស្សិត​ដែល​លំបាក​ក្នុង​ការ​សំរេច​អំពី​ជំនាញ​ និង​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ យុទ្ធនា​ការតន្ត្រីអាហា​រូបករណ៍​មហា​សំណាង​និង​ចាប់​ផ្តើម​ការប្រគុំ​តន្ត្រី​ទូទាំង​ប្រទេស​ដើម្បី​បញ្ជៀប​ពត៌មាន​អាហា​រូបករណ៍​ និង​ការ​យល់ដឹង​អំពី​វិធីសាស្ត្រ​ពី​សាស្ត្រាចារ្យ​ និង​បុគ្គល​ដែល​ធ្លាប់​មាន​បទពិសោធន៍​សិក្សា​នៅ​ក្រៅប្រទេស​។​ ក្រុមហ៊ុន​ Davitra​ (Cambodia)​ Co., Ltd​ បាន​សហការ​ជាមួយ​និង​ក្រុមហ៊ុន​ខ្មែរមហាសំណាង​ដើម្បី​រៀបចំ​នូវយុទ្ធនាការ​នេះ​ដែល​មិនធ្លាប់​មាន​ពី​មុនមក​។

​ក្នុងវិធី​សន្និសីទ​សារពត៌មាន​ លោក ​អ៉ឹម ​ច័ន្ទបូរ៉ាជាតិ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Davitra​ (Cambodia) ​Co., Ltd ​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាហារូបករណ៍​ និង​ការ​សិក្សា​ក្រៅប្រទេស​មាន​សុទ្ធ​តែ ​អ្នកជំនាញ​វិជ្ជាជីវៈ និង ​អ្នក​ប្រឹក្សា​ដែល​មាន​បទ​ពិសោធន៍​ទៅសិក្សា​នៅក្រៅ​ប្រទេស​ និង​រង់ចាំ​ជួយ​ជ្រោមជ្រែង​សិស្សនិស្សិត​អោយចាប់យក​ឱកាសសិក្សា​ប្រទេសក្រៅ​ទៅ​តាម​ក្តី​ស្រម៉ៃ​ និង​សមត្ថភាព​។​

លោក​បាន​មាន​ប្រសាសន៍ថា​ «​សមត្ថភាព​នៃសិស្ស​និស្សិត​នៅ​កម្ពុជា​មាន​ការរីក​ចំរើន​មិនចាញ់​សិស្ស​និស្សិត​នៅ​ប្រទេស​ដ៏ទៃឡើយ​»​ លោក​បន្ត​ថា ​«ដើម្បីធ្វើ​ការ​សំរេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវពាក់ព័ន្ធ​នឹង​ការជ្រើសរើស​មុខជំនាញ​ និង​ប្រទេស​ដែល​ជាគោលដៅ​សម្រាប់​ធ្វើការសិក្សា​ ពង្រីក​នូវឱកាស​ក្នុងការទទួល​បាន​អាហារូបករណ៍​ទៅសិក្សា​នៅប្រទេស​ក្នុង​ក្តីស្រមៃ​ត្រូវទាមទារ​អោយមាន​ការប្រឹក្សាយោបល់​ពីអ្នកដែលមាន​ជំនាញច្បាស់​លាស់​ដែលធ្លាប់​បាន​ទៅសិក្សា​នៅក្រៅ​ប្រទេស​ពិតប្រាកដ»​

ក្រុមហ៊ុន​ Davitra​ (Cambodia) ​Co., Ltd​ ក៏​បាន​ចាប់ដៃ​គូជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​លំដាប់​អន្តរជាតិ​របស់​ប្រទេសអូស្ត្រាលី​ Yes ​Education​ ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ស៊ីដនី​ និង​ជា​ដៃគូរបស់​សកល​វិទ្យាល័យ​ជាង​300​សកល​វិទ្យាល័យ​លើពិភពលោក​។​

​យុទ្ធ​នាការ​អាហារូបករណ៍​នេះ​ និង​ធ្វើការ​ផ្សព្វផ្សាយ​អោយសិស្សា​នុសិស្ស​កម្ពុជា​អោយបាន​យល់ដឹង​ និង​ត្រៀម​ខ្លួន​ជា​ស្រេចដើម្បី​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។​ កញ្ញា​ ជិន​ និកា​ ជា​ប្រធាន​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​ បាន​មាន​ប្រសាសន៍​ថា​ «ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​អោយ​កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​ ក្រៅ​ពី​ការ​ប្រគុំ​តន្ត្រីអាហា​រូបករណ៍​មហា​សំណាង​ ក្រុមហ៊ុន​ក៏​បាន​ផលិត​ខ្សែ​វីដេ​អូខ្លី​ៗ​អប់រំ​ជា​ច្រើន​រឿង​បន្ថែម​ទៀត​ អំពី​ការ​ប្រឹក្សា​ដោយ​ឥត​គិត​ថ្លៃ​នេះ​ ដើម្បី​យក​ទៅផ្សព្វ​ផ្សាយ​តាម​វិទ្យុ និង​បណ្តាញ​សង្គម​នានា​ »​៕​

ពត៌មាន​បន្ថែម Davitra https://web.facebook.com/Davitraconsulting/

អត្ថបទ៖ ចេង សុខហ័ង

អត្ថបទពេញនិយម