ឡូយមែន! ស្រីស្អាត សុខ ពិសី ក្លាយជាតំណាងឲ្យ App ថ្មីមួយ នៅកម្ពុជា

  • 2019-07-13 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកមិញនេះ តារាចម្រៀងសម្លេងស្រទន់ សុខ ពិសី ត្រូវបានប្រកាសតែងតាំងជាទូតសុឆន្ទៈឲ្យក្រុមហ៊ុន ViPay ដែលកម្មវិធីទូទាត់សាច់ប្រាក់តាមទូរសព្ទដៃ។

ក្រុមការងារ ViPay បានលើកឡើងថា ដោយសារតែភាពល្បីល្បាញ និងសម្រស់ដ៏ស្រស់សោភារបស់តារារូបស្រស់ម្នាក់នេះ ទើបក្រុមហ៊ុនបានសម្រេចជ្រើសរើសយកនាងឲ្យធ្វើជាតំណាង ដើម្បីអាចទាក់ទាញទស្សនិកជនរបស់នាងឲ្យស្គាល់ ViPay កាន់តែលឿន។

ViPay ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជាតាំងពីឆ្នាំ ២០១៨ ព្រមទាំងមានការសហការណ៍ជាមួយនឹងធនាគារធំៗនៅកម្ពុជា។ ដោយមិនបាច់ដាក់ក្រដាសប្រាក់តាមខ្លួន រាល់អតិថិជនរបស់ ViPay ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ការទិញកាតទូរសព្ទពីគ្រប់ក្រុមហ៊ុនសេវាទូរសព្ទទាំងអស់
  • ទទួលបាននូវការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ពីហាងល្បីៗច្រើនជាង ៤០ ដូចជា៖ ហាងតែ Dayungs, Nike, Zoo Cafe, Coffee Today TTP, BIG APPLE DONUT & COFFEE, Who's Tea, CX Central Export, SATEI និងហាងទំនិញជាច្រើនផ្សេងទៀត។
  • ទទួលបាននូវការដូរជាច្រើនពីហាងជាដៃគូររាល់ការទូទាត់តាមកម្មវិធីពេលទិញទំនិញ

កម្មវិធីទូរសព្ទថ្មីនេះ ក៏បានសហការណ៍ជាមួយក្រុមហ៊ុនសេវាអ៊ីនធឺណិត EZECOM និង Digi ព្រមទាំងក្រុមហ៊ុនទូរទស្សន៍ខ្សែកាបកម្ពុជាផងដែរ។ មិនយូរទៀតនោះទេ ក្រុមហ៊ុននឹងសហការណ៍ជាមួយអគ្គិសនីកម្ពុជាដើម្បីផ្ដល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការបង់ទឹកភ្លើង ពោលគឺពួកគេអាចបង់លុយតាមទូរសព្ទដៃបានដោយមិនចាំបាច់ជិះទៅបង់នៅកន្លែងផ្ទាល់។

អ្នកគ្រាន់តែដោនឡូត App របស់ ViPay តាម Play StoreApp Store បន្ទាប់មកលោកអ្នកអាចបញ្ចូលលុយតាមម៉ាស៊ីន Paygo ឬជាមួយបុគ្គលិក ViPay ផ្ទាល់នៅតាមហាងដៃគូនានាទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម