Apple ចង់សម្លាប់​មុខងារស្កេន​មុខ​ ហើយ​នាំ​ស្កេន​ម្រាម​ដៃ​មក​វិញ​នៅ​ឆ្នាំ​ ២០២០

  • 2019-07-12 06:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​ ២០១៧ Apple បាន​ប្រកាស​នូវ​វិធី​ថ្មី​ក្នុង​ការ​ដោះ​សោ​ចូល​ក្នុង​ទូរសព្ទ​ គឺ​ប្រើ​ប្រាស់​ Face ID ហើយ​ដក​ចេញ​ស្កេន​ម្រាម​ដៃ​ឬ Touch ID ដែល​មាន​តាំង​ពី​ iPhone 5s​។ ថ្មីៗ​នេះ​មាន​ដំណឹង​មួយ​បាន​លើក​ឡើង​ថា​ Apple នឹង​នាំ​ Touch ID មក​វិញ​ជំនួស​ Face ID​។

លោក​ Ming-Chi Kuo ដែល​ជា​អ្នក​លេច​ចេញ​ដំណឹង​ពី​Apple ដ៏​ល្បី​ម្នាក់​បាន​លើក​ឡើង​ថា​ ៖ នៅ​ឆ្នាំ​២០២០​ យ៉ាង​តិច​ iPhone មួយ​ក្នុង​ស៊េរី​ទាំង​ ៣ នឹង​មាន​ក្បាល​ឆក​ឬ​ notch តូច​ជាង​មុន​ អេក្រង់លាត​ធំជាង​មុន​ ដោយ​សារ​ការ​ដក​មុខងារ​ស្កេន​មុខ​ចេញ​។ មិន​តែ​ប៉ុណ្ណោះ​ Touch ID ថ្មី​នោះ​គឺ​មិន​មែន​ជា​ប៊ូតុង​ចាស់​ឡើយ​ តែ​ជា​ sensor ដែល​អាច​ឲ្យ​អ្នក​ស្កេន​ម្រាម​ដៃ​នៅ​កន្លែង​ណា​ក៏​បាន​ពេញ​អេក្រង់​ ប្រៀបដូចជា​ការបង្កប់ទ្រនាប់ស្កេនលើអេក្រង់ដែលស្មាតហ្វូន Android មានប្រើ​កន្លងមក​ដែរ។

លោក​បាន​​បន្ត​ថា​ ឆ្នាំ​ក្រោយ​ iPhone ទាំង ៣ នឹង​បំពាក់​មក​ជាមួយ​អេក្រង់​ OLED ដូច​គ្នា​ លែង​មាន​ប្រើ​អេក្រង់ LCD ហើយ​មាន​ទំហំ ៦,៧ អ៊ីញ, ៥,៤ អ៊ីញ, និង ៦,១ អ៊ីញ​៕

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ