​មួយ​ក្បាច់​! ទប់​ទល់​នឹង​ក្មេង​ញៀន​លេង​ហ្គេម​ របស់​ម្ដាយ​ជនជាតិ​ជប៉ុន ពិត​ជា​អស្ចារ្យ

  • 2019-07-12 09:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 565

ចន្លោះមិនឃើញ

ដោយ​សារ​តែ​កូន​ប្រុស​ចំណាយ​ពេល​រាប់​ម៉ោង​ ងប់ងុល​​ជា​មួយ​នឹង​ការ​លេង​ហ្គេម​ ​អ្នក​ម្ដាយ​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ប្រើ​ក្បាច់​ពិសេស​ ដែល​មនុស្ស​ទូទៅ​មិន​ធ្លាប់​បាន​គិត​ដល់។

ក្បាច់​ពិសេស​នេះ​ ត្រូវ​បាន​ចែក​រំលែក​ដោយ​​គណនី​ Twitter ឈ្មោះ​ @sasamipicata ដោយ​គេ​ជា​កូន​ប្រុស​ដែល​ញៀន​នឹង​ការ​លេង​ហ្គេម​ ហើយ​​បាន​បង្ហាញ​ការ​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ម្ដាយ​​របស់​ខ្លួន​បាន​​យក​មេសោ​ មក​ចាក់​ជាប់​ឌុយ​ភ្លើង ដោយ​រូប​គេ​មិន​អាច​ធ្វើ​អ្វី​បាន។

គណនី​ខាង​លើ​ក៏​បាន​​​លើក​ឡើង​តាម​រយៈ​ Tweet របស់​ខ្លួន​ថា ៖ "​ក្នុង​នាម​ជា​កូន​ក្មេង ខ្ញុំ​ចង់​និយាយ​​ទៅ​កាន់​ឪពុក​ម្ដាយ​ជនជាតិ​ជប៉ុន​ដែល​កូនៗ​ចូល​ចិត្ត​លេង​ហ្គេម​យូរៗ ឲ្យ​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​គឺ​ហួសហេតុ​ពេក​ហើយ​”។

Tweet របស់​ក្មេង​ប្រុស​រូប​នេះ​ ត្រូវ​បាន​គេ​ចែក​ចាយ​តៗ​គ្នា​លើ​បណ្ដាញ​អ៊ីនធឺណិត​ ហើយ​មាន​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​អាណិត​អាសូរ​​ថែម​ទៀត​ផង៕​​​​​​​​​​​​​​​​​

ប្រភព៖ nextshark   អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម