ក្លឹបយក្សអឺរ៉ុបប្រកាសផ្លូវការដាក់សំណើទិញយក Lukaku ក្នុងតម្លៃកប់ពពក
- 2019-07-12 11:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបយក្សអឺរ៉ុបប្រកាសផ្លូវការដាក់សំណើទិញយក Lukaku ក្នុងតម្លៃកប់ពពក
ចន្លោះមិនឃើញ
លោក Piero Ausilo នាយកផ្នែកកីឡាករក្លឹប Inter Milan បានបញ្ជាក់ប្រាប់កាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោក កំពុងតែចរចាជាមួយក្លឹប Manchester United ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku។
លោកបាននិយាយថា៖ " ក្លឹបរបស់យើងកំពុងតែដាក់សំណើជាផ្លូវការទៅកាន់ក្លឹប Manchester United ទាក់ទិននឹងរឿង Lukaku '' ។
លោកបានបន្តថា៖ " យើងកំពុងតែធ្វើការក្នុងរឿងនេះ ហើយយើងនឹងឃើញលទ្ធផលទាំងអស់គ្នា។ គ្រប់កីឡាករទាំងអស់ដែលពួកយើងកំពុងចែចូវ សុទ្ធតែ Conte ចង់បាន " ។
មិនទាន់ការបញ្ជាក់ផ្លូវការថា ក្លឹបអ៊ីតាលីដាក់សំណើទិញ Lukaku ក្នុងតម្លៃប៉ុន្មានទេ ប៉ុន្តែបើតាមសារព័ត៌មាន Sky Sport បានឲ្យដឹងថា ក្លឹប Inter Milan បានដាក់សំណើទៅកាន់ក្លឹប Manchester United ដើម្បីទិញយក Lukaku ក្នុងតម្លៃ ៩៣លានដុល្លារ៕