ប្រទេស​អឺរ៉ុប​ណា​ឈ្នះ​ World Cup ដំបូង​គេ?

  • 2019-07-12 14:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ FIFA World Cup បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ១៩៣០ ដោយ​មាន​ ១៣​ប្រទេស​ចូល​រួម។ ក្នុង​កម្មវិធី​បាល់ទាត់​ពិភពលោក​ដំបូង​គេ ប្រទេស​អឺរ៉ុប​មិន​បាន​ឈ្នះ​ពាន​ទេ ដោយ​ប្រទេស​អ៊ុយរុយហ្គាយ​ ដែល​ជា​ម្ចាស់​ផ្ទះ​លើក​ពាន ក្រោយ​យក​ឈ្នះ​អាហ្សង់ទីន។

គេ​រង់​ចាំ​មិន​យូរ​ទេ ក្នុង​ការ​ឃើញ​ប្រទេស​អឺរ៉ុប​លើក​ពាន​លំដាប់​ពិភពលោក​មួយ​នេះ។ ក្រុម​ជម្រើស​ជាតិ​អឺរ៉ុប​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​នេះ​នៅ​ក្នុង​លើក​ទី​២ នៃ​ព្រឹត្តិការណ៍​នេះ ក្នុង​ឆ្នាំ១៩៣៤។

ក្រុម​ជម្រើសជាតិ​អ៊ីតាលី

ក្រុម​ជម្រើស​ជាតិ​អឺរ៉ុប​ ដែល​ឈ្នះ World Cup មុន​គេ​គឺ ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដោយ​ឈ្នះ​ក្នុង​ដី​ខ្លួន​ឯង​ផ្ទាល់។ ក្នុង​ពេល​នោះ​ដែរ អ៊ីតាលី​បាន​យក​ឈ្នះ​ឆេកូស្លូវ៉ាគី ក្នុង​លទ្ធផល ២-១។

ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​នេះ ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ឈ្នះ​ពាន​នេះ​ចំនួន ៤​ដង ដោយ​លើក​ចុងក្រោយ​នៅ​ឆ្នាំ២០០៦៕

ប្រភព៖ FIFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម