​បញ្ហា​តូច​មួយ​សោះ​ Suzuki ​​​ប្រមូល​ម៉ូតូ​ធំ​ជាង ២ ៦០០ ​គ្រឿង​ចូល​ឃ្លាំង​វិញ

  • 2019-07-13 05:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​គ្រឿង​ទោចក្រយានយន្ត​ជប៉ុន​ ​Suzuki ​ទទួល​បាន​របាយការណ៍​ថ្មី​មួយ​ពី​បញ្ហា​ផលិតផល​ម៉ូតូ​ធំ​របស់​ខ្លួន​ម៉ូឌែល​ Suzuki GSX 250R ​កម្លាំង​ម៉ាស៊ីន​ ​២៥០ ​សេសេ​​ ​ចំនួន​ជាង​ ២ ៦០០ គ្រឿង​នៅ​ទីផ្សារ​អាមេរិក​ ​កំពុង​ជួប​បញ្ហា​ឆ្លង​ភ្លើង​ក្រចាប់​ហ្វ្រាំង​ ​មិន​ភ្លឺ​ដល់​​អំពូល​ស៊ីញ៉ូ​ និង​អំពូល​គូថ​ខាង​ក្រោយ។

Suzuki GSX 250R ពណ៌ខៀវ លាយស

​បញ្ហា​នេះ ត្រូវ​បាន​ខាងក្រុមហ៊ុន​រក​ឃើញ​ថា ​កើត​មាន​តាំង​ពី​ម៉ូឌែល​មុន ​ដែល​ចេញ​នៅ​អំឡុង​ខែ​មិនា ​ឆ្នាំ ២០១៧ ​ដល់​ខែ​វិច្ឆិការ​ឆ្នាំ ២០១៨។ យ៉ាង​ណា​មិញ​ ​ក្រុមហ៊ុន​បាន​ចេញ​មក​ធ្វើការ​បកស្រាយ​និង​សុំ​អធ្យាស្រ័យ​ផង​ដែរ​ ​ដល់​អតិថិជន​ដែល​បាន​ជាវ​តាម​រយៈ​អ្នក​លក់​រាយ ​យក​ទៅ​ប្រើប្រាស់ដែល​​កំពុង​ជួប​បញ្ហា​នេះ​។

Suzuki GSX 250R ពណ៌ខៀវ លាយស

​Suzuki GSX 250R ​​ស៊េរី​ឆ្នាំ ២០១៩ នេះ ​មាន​តម្លៃ​ប្រមាណ​ជា ​៥ ៨៥០ ដុលា្លរ(នៅទីផ្សារអាមេរិកនិងឥណ្ឌា)។ ម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនទំហំស៊ីឡាំង ២ ប្រភេទ SOHC ប្រើចង្កឹះលេខ ៦ វគ្គ ផ្តល់កម្លាំងបាន ២៥០ សេសេ មានហ្វ្រាំងថាសនិងប្រព័ន្ធ ABS ផងដែរ៕

Suzuki GSX 250R ពណ៌ខ្មៅសុទ្ធ
Suzuki GSX 250R ពណ៌ខៀវសុទ្ធ
Suzuki GSX 250R ពណ៌ខ្មៅ លាយស

អត្ថបទទាក់ទង៖

ប្រភព៖ rideapart   ប្រែ​សម្រួល៖ រក្សា