Griezmann៖ ខ្ញុំ​មក Barcelona ​ដើម្បី​ឈ្នះ La Liga , Copa , Champions League ​

  • 2019-07-14 02:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម FC Barcelona ​បាន​បង្ហាញ​ខ្លួន​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ខ្លួន Griezmann ​ជា​ផ្លូវ​ការ​ហើយ ​ក្រោយ​ពី​អាច​ទិញ​យក​កីឡាករ​បារាំង​ពី​ក្រុម Atletico Madrid ​ក្នុង​តម្លៃ​១០៨​លាន​ផោន។

ក្នុង​ពិធី​បង្ហាញ​ខ្លួន​នោះ​ដែរ ​កីឡាករ​ឆ្នើម​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត ​និង​រំភើប​ណាស់​ដែល​បាន​មក​ធ្វើ​ការ​ជាមួយ​ក្រុម​នេះ។ នេះ​ជា​ការ​ប្រកួត​ប្រជែង​ថ្មី​របស់​ខ្ញុំ ​ហើយ​គោលដៅ​ខ្ញុំ​គឺ​ធ្វើ​ឱ្យ​ក្រុម​នេះ​កាន់​តែ​ធំ​ជាង​មុន ​ល្អ​ជាង​មុន ​និង​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​ដែល​យើង​លេង”។

ត្បិត​តែ​ទិញ​បាន​កីឡាករ​ដែល​ខ្លួន​ត្រូវ​ការ​មែន ប៉ុន្តែ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​ត្រូវ​តតាំង​ក្ដី​ជាមួយ​ក្រុម Atletico Madrid ​ទៀត​ដែរ។ ក្រុម AT Madrid ​បាន​ចោទ Barcelona ​ថា​បាន​លួច​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ខ្លួន​ជា​យូរ​មក​ហើយ ពោល​គឺ​តាំង​ពី​ការ​ប្រកួត La Liga ​មិន​ទាន់​បាន​បញ្ចប់​ម្ល៉េះ។ ការ​ធ្វើ​ដូច្នេះ​ទើប​ក្រុម Barcelona ​ទិញ​បាន​ក្នុង​តម្លៃ​ថោក ​ខណៈ​ដែល​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Simeone ​រំពឹង​ថា​លក់​ Griezmann ​បាន​ដល់​២០០​លាន​អឺរ៉ូ​ឯ​ណោះ៕

ប្រភព៖ Marca   អត្ថបទ៖ កុលាប