Apple ត្រូវបង់ពន្ធមួយឆ្នាំ ៤០ លានដុល្លារ សម្រាប់ទីស្នាក់ការថ្មី

  • 2019-07-14 02:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីស្នាក់ការ​​​ដ៏​ទាន់​សម័យ​របស់​ Apple ដែល​ស្ថិត​នៅ​ទីក្រុង Cupertino រដ្ឋ California ត្រូវ​បាន​គេ​កំណត់​តម្លៃ​ជាង ៤ ពាន់​លាន​ដុល្លារ បើ​ផ្អែក​តាម​ក្រុមហ៊ុន​វាយ​តម្លៃ Santa Clara County។ តម្លៃ​នេះ​ត្រូវ​បាន​កំណត់ ​ក្រោយ​ពី​ Apple ព្យាយាម​​​គេចវេះ​លើ​ការ​បង់​ពន្ធ​អចលនទ្រព្យ។

ផ្អែក​តាម​អ្នក​វាយ​តម្លៃ Apple Park តែ​ឯង​គឺ​មាន​តម្លៃ ៣,៦ ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​បើ​គិត​​រួម​ទាំង​គ្រឿង​សង្ហារិម និង​​សម្ភារៈ​ជា​ច្រើន​ទៀត តម្លៃ​កើន​ឡើង​ដល់ ៤,១៧ ពាន់​លាន​ដុល្លារ​ឯណោះ។ អ្នក​វាយ​តម្លៃ​និយាយ​ថា​ ការ​វាយ​តម្លៃ​ទីស្នាក់ការ Apple Park ជា​រឿង​ពិបាក​មួយ ព្រោះ​គ្រប់​យ៉ាង​សុទ្ធ​តែ​​ជា​ការ​កុម្ម៉ង់​ធ្វើ​យ៉ាង​ពិសេស។

ការ​វាយ​តម្លៃ​​នេះ​ធ្វើ​ឲ្យ​ Apple Park ក្លាយ​ជា​អគារ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​មួយ​ក្នុង​លោក​ ​ឈរ​​ជា​មួយ​​នឹង​អគារ One World Trade Center, អគារ​ Abraj AI Bait តម្លៃ ១៥ ពាន់​លាន​ដុល្លារ និង​អគារ Great Mosque of Mecca តម្លៃ ១០០ ពាន់​លាន​ដុល្លារ។

Apple ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ពន្ធ​អចលនទ្រព្យ​ ១% ក្នុង​មួយ​ឆ្នាំ ដែល​ស្មើ​នឹង​ជាង ៤០ លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៩ នេះ៕​​​​

ចុចអាន ៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម