ក្រោយ​ជួយ Man Utd ​ឈ្នះ Pogba ​ដាក់​១​ឃ្លា​ភ្លាម​រឿង​ចាកចេញ​ពី​ក្រុម

  • 2019-07-14 03:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ការ​ប្រកួត​មិត្តភាព​បើក​រដូវ​កាល​ទី​១​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​អូស្ត្រាលី Perth Glory ​ក្នុង​លទ្ធផល ២-០។

២​គ្រាប់​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​ធ្វើ​បាន​សម្រេច​ដោយ Rashford ​នៅ​នាទី​៦០ ​និង​១​គ្រាប់​ទៀត Garner ​ជា​អ្នក​បញ្ចប់​ទី​បាន​សម្រេច​នៅ​នាទី​៨៥។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​Pogba ​ក៏​បាន​ចូល​លេង​ដែរ​នៅ​តង់​ទី​២។ ហើយ​ក៏​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម Rashford ​រក​បាន​គ្រាប់​បាល់​ដំបូង​ដែរ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ Pogba ​បាន​និយាយ​ដែរ​ថា​៖ “រឿង​ដោះដូរ គឺ​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ។ ខ្ញុំ​គិត​ថា​មិន​ចាំ​បាច់​អី​ត្រូវ​ពន្យល់​ឡើយ ​យើង​នឹង​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ​ទៀត”។ ​មាន​ក្រុម​២​ដែល​ចង់​បាន Pogab ​ជាង​គេ ​គឺ Real Madrid ​និង Juventus ​ប៉ុន្តែ​តម្លៃ​ដែល​ក្រុម Man Utd ​ដាក់​នោះ​គឺ​ខ្លាំង​មែនទែន ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​នឹង​ទទួល​យក​បាន។ រហូត​មក​ដល់​ពេល​នេះ ​Man Utd ​បាន​ដាក់​ដល់​១៨០​លាន​ផោន​ឯ​ណោះ ទើប​ព្រម​លក់​ចេញ៕

ប្រភព៖ BBC   អត្ថបទ៖ កុលាប