Song Hye Kyo ទទួលបានពាក្យរិះគន់ ព្រោះ​សកម្ម​ខ្លាំង ក្រោយរឿងលែងលះ

  • 2019-07-14 03:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្មីៗ​នេះ​តារា​សម្ដែង​ជួរ​មុខ​របស់​កូរ៉េ Song Hye Kyo បាន​ចូល​រួម​កម្មវិធី​​ផ្សព្វផ្សាយ​ជា​លើក​ទី​ពីរ នៅ​ប្រទេស​ម៉ូណាកូ សម្រាប់​ម៉ាក​គ្រឿង​អលង្ការ​ប្រណីត Chaumet។

ចូល​រួម​ក្នុង​កម្មវិធី​នេះ តារា​វ័យ ៣៧ ឆ្នាំ បាន​តែង​ខ្លួន​ឡើង​ស្រស់​ស្អាត និង​តែង​បង្ហាញ​ស្នាម​ញញឹម​នៅ​មុខ​កាមេរ៉ា។ គួរ​ដឹង​ថា​នេះ​ជា​ការ​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ទី​ពីរ ចាប់​តាំង​ពី​ព័ត៌មាន​នៃ​ការ​លែង​លះ​បាន​លេច​ចេញ​បាន​ប៉ុន្មាន​សប្ដាហ៍។ មហាជន​បាន​​ធ្វើ​ការ​​រិះគន់​លើ Song Hye Kyo ដែល​​សកម្ម​នឹង​ការងារ​​ ​ខណៈ​ពេល​ដែល​មាន​​រឿង​អភ័ព្វ​កើត​ឡើង។

មាន​ការ​លើក​ឡើង​ថា ៖ "ការ​លែង​លះ​មិន​​មែន​ជា​រឿង​មាន​ទោស​ធ្ងន់​អី​នោះ​ទេ ប៉ុន្តែ​​ហេតុ​អ្វី​បាន​ជា​អ្នក​អាច​ញញឹម​ ហើយ​ព្យាយាម​តែង​ខ្លួន​ស្អាត​ដូច​គ្មាន​អ្វី​កើត​ឡើង។ គេ​ប្រហែល​ជា​និយាយ​ថា​នាង​ស្អាត​ពី​ខាង​ក្រៅ ប៉ុន្តែ​​សម្រាប់​ខ្ញុំ​ផ្នែក​ខាង​ក្នុង​របស់​នាង​មិន​ស្អាត​នោះ​ទេ។​.....​ម្ខាង​ទៀត​​បាន​ជ្រុះ​សក់​ ហើយ​ឪពុក​របស់​គេ​ចេញ​មុខ​លើ​សារព័ត៌មាន​ទៀត ប៉ុន្តែ​ម្នាក់​​ទៀត​​ដូច​គ្មាន​ប្រែប្រួល​នោះ​ទេ ហើយ​ខំ​​តែ​ពី​ធ្វើ​​ការ​ ល្អ​ហើយ​ដែល Song Joong Ki ដាក់​ពាក្យ​លែង​”។

គួរ​ដឹង​ថា​​ការ​លែង​លះ នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​មិន​គួរ​ធ្វើ​មួយ​​សម្រាប់​វប្បធម៌​កូរ៉េ ហើយ​​មហាជន​បាន​​បញ្ចេញ​មតិ​មិន​ល្អ​ជា​ហូរហែ​នៅ​ពី​ក្រោម​ព័ត៌មាន​និយាយ​អំពី Song Hye Kyo៕​

ចុចអាន ៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង