ខ្លាំង​ប៉ះ​ខ្លាំង! ក្រុម Mane ឡើង​ជួប​ក្រុម Mahrez ផ្ដាច់ព្រ័ត្រ Africa Cup of Nations

  • 2019-07-15 01:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អាហ្វ្រិក Africa Cup of Nations បាន​រក​ឃើញ​ពីរ​ក្រុម​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្នុង​នោះ​​សេណេហ្គាល់​ត្រូវ​ប៉ះ​អាល់ហ្សេរី​។

​សេណេហ្គាល់​ដែល​ជា​ក្រុម​របស់​​ខ្សែ​ប្រយុទ្ធ Sadio Mane បាន​ឈាន​ទៅ​ដល់​វគ្គ​សំខាន់​ចុងក្រោយ​នេះ បន្ទាប់​ពី​យក​ឈ្នះ​ទុយណេស៊ី​​យ៉ាង​លំបាក​លទ្ធផល ១-០។ ១​គ្រាប់​របស់​សេណេហ្គាល់​រក​បាន​ដោយ​ការ​ភ្លាត់​​ធ្វើ​ឲ្យ​ចូល​ទី​របស់​ខ្លួន​ឯង​របស់​កីឡាករ Dylan Bronn ខាង​​ទុយណេស៊ី​នាទី​១០១។ ខណៈ​ក្រុម​ទាំង​ពី​មាន​ឱកាស​ទាត់​ប៉េណាល់ទី​ម្នាក់​មួយ​ដង​ដូច​គ្នា​នៅ​ម៉ោង​ធម្មតា តែ​ធ្វើ​មិន​បាន​សម្រេច។

ចំពោះ​អាល់ហ្សេរី​ដែល​​គេ​ដឹង​ថា​ជា​ជម្រើស​ជាតិ​របស់​​កីឡាករ Riyad Mahrez នៃ​ក្លឹប Manchester City បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​នីហ្សេរីយ៉ា ២-១។ អាល់ហ្សេរី​បើក​ការ​នាំ​មុខ​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​​របស់​កីឡាករ William ខាង​នីហ្សេរីយ៉ា​នាទី​ទី​​៤០។ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៧២ នីហ្សេរីយ៉ា​តាម​ស្មើ​បាន​វិញ ដោយ​ការ​ទាត់​ប៉េណាល់ទី​របស់​កីឡាករ Odion lghalo។

យ៉ាងណាមិញ ជ័យជម្នះ​របស់​អាល់ហ្សេរី​​បាន​រក​ឃើញ​នៅ​នាទី​៩០​បូក​ពី​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Riyad Mahrez។ តាម​រយៈ​ការ​ឈ្នះ​នេះ​អាល់ហ្សេរី នឹង​ត្រូវ​​តទល់​ជាមួយ​សេណេហ្គាល់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Africa Cup of Nations នៅ​​យប់​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩៕ .

អត្ថបទ៖ ហេង សុធារិទ្ធិ