ទម្លាយ​មូលហេតុ​ពិត Hazard មិន​ពាក់​អាវ​លេខ​១០​ឬ៧​នៅ Real Madrid

  • 2019-07-15 03:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​​ជ្រើសរើស​​លេខ​២៣​ សម្រាប់​លេង​នៅ​ក្លឹប Real Madrid ដោយ​គេ​សង្ឃឹម​ថា​នឹង​ដើរ​តាម​គន្លង​ជោគជ័យ​របស់​កីឡាករ​បាល់បោះ Michael Jordan និង LeBron James។

Hazard មិន​អាច​ពាក់​អាវ​លេខ​១០​បាន​​ឡើយ​ ព្រោះ​លេខ​នេះ​បច្ចុប្បន្ន​កាន់កាប់​ដោយ​ម្ចាស់​ពាន Ballon d'Or គឺ Luka Modric។ អាវ​លេខ​២៣​នៅ​ក្លឹប Real Madrid ត្រូវ​បាន​គេ​ចងចាំ​ពាក់​ដោយ​ David Beckham ហើយ​ Hazard ក៏​សង្ឃឹម​អាច​ដើរ​តាម​ជំហាន​​របស់​​អតីត​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ផង​ដែរ។

វីរបុរស​បាល់បោះ​ Michael Jordan ធ្លាប់​ពាក់​លេខ​២៣​ ពេល​ដែល​គេ​​ល្បីល្បាញ​ក្នុង​ក្រុម Chicago Bulls។ ចំពោះ​ LeBron James ​​ក៏​កាន់កាប់​លេខ​នេះ​ ​លេង​នៅ​ក្រុម Cleveland Cavaliers និង Los Angeles Lakers ដូច​គ្នា។ ក្រៅ​ពី​​បាល់ទាត់ Hazard ក៏​ជា​អ្នក​គាំទ្រ​បាល់បោះ​មួយ​រូប​ផង​ដែរ។

ពេល​ដែល Hazard បង្ហាញ​ខ្លួន​ផ្លូវការ​ជាមួយ Real ​មាន​ពាក់​ចចាមអារ៉ាម​ថា​ គេ​នឹង​ពាក់​អាវ​លេខ​៧ ដែល​ធ្លាប់​គ្រប់គ្រង​ជា​ច្រើន​ឆ្នាំ​ដោយ Cristiano Ronaldo។ យ៉ាងណាមិញ Mariano Diaz ដែល​កំពុង​ពាក់​លេខ​៧​នៅ Madrid បាន​ប្ដេជ្ញា​​​មិន​ទាន់​ចង់​ចេញ​ពី​ក្លឹប​​ពេល​នេះ​ទេ ដូច្នេះ​គេ​មិន​អាច​ឲ្យ​លេខ​សំខាន់​នេះ​ទៅ​នរណា​ទេ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ