ជប៉ុន​នឹង​ផ្ដល់ជំនួយជិត​៥លាន​ដុល្លារ​ដល់​កម្ពុជា​អនុវត្តគម្រោង​កម្មវិធី​អភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​

  • 2019-07-15 04:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងការ​បរទេស​កម្ពុជានៅ​ថ្ងៃនេះ​​ឲ្យ​ដឹងថា​នៅ​ក្នុង​សប្ដាហ៍នេះ​កម្ពុជា-ជប៉ុន​នឹង​ចុះ​ហត្ថលេខា​ប្ដូរ​សារ​ស្ដីពី​ហិរញ្ញប្បទាន​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​​ដែលនឹង​ផ្ដល់​មក​​កម្ពុជា​ដើម្បីអនុវត្តគម្រោង​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា។

(រូបនាពេល​កន្លង​មក)

ពិធី​ចុះ​ហត្ថលេខា​នេះ​នឹង​ត្រូវធ្វើឡើងនៅ​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៩ រវាងឯក​ឧត្តម​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រ​សួង​ការ​បរទេស​កម្ពុជា និង​ឯកឧត្តម ហូរីណូ​អ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន​ប្រ​ចាំ​កម្ពុជា។​

បើ​តាម​ក្រ​សួង​ការ​បរទេស​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ដល់​សម្រាប់អនុវត្ត​គម្រោងនេះ​មានចំនួន​៥០០​លាន​យ៉េន ឬប្រហាក់ប្រហែល​នឹង​៤,៦​លាន​ដុល្លារអាម៉េរិក៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម