UEFA ដាក់​បម្រាម​ក្លឹប​អឺរ៉ុប​មួយ​​មិន​ឲ្យ​លេង​កម្មវិធី​ UCL និង UEL ចំនួន ១០​ឆ្នាំ​

  • 2019-07-15 12:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ សហព័ន្ធ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​ប្រកាស​គាំទ្រ​ពី​ចំណាត់​ការ​របស់​តុលាការ​សម្រាប់​កីឡា ដែល​កាត់​ក្ដី​ឲ្យ​ក្លឹប​អាល់បានី Skenderbeu ជាប់​បម្រាម​មិន​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​បាល់ទាត់​ទ្វីប​អឺរ៉ុប​ទាំង​ពីរ​ថ្នាក់ រយៈពេល​ ១០​ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ជាង ១​លាន​ដុល្លារ។

ការ​សម្រេច​បែប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​របស់ UEFA បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ការ​ប្រកួត​របស់​ក្លឹប​អាល់បានី​នេះ។

ក្លឹប Skenderbeu នៅ​ពេល​លើកពាន​ក្នុង​ស្រុក​កាល​ពី​រដូវ​កាល ២០១៥/១៦

ក្នុង​អ្នក​ស៊ើបអង្កេត​ទាំង​នោះ​បាន​រក​ឃើញ​ថា ២ ប្រកួត​នៃ​ប្រកួត​ជម្រុះ​ UEFA Champions League និង​ប្រកួត​វគ្គ​ចែក​ពូល​របស់​ក្លឹប​កាល​ពី​ឆ្នាំ​២០១៥ ត្រូវ​បាន​រៀបចំ​ទុក​ជា​មុន។

ជាង​នេះ​ទៅ​ទៀត​ UEFA ក៏​បាន​រក​ឃើញ​ថា ក្លឹប Skenderbeu បាន​រៀបចំ​ទុក​ជា​មុន​នៃ​ប្រកួត​ក្នុង​ស្រុក​ចំនួន​ប្រមាណ ៥០​ប្រកួត​ គិត​ចាប់​ពី​ឆ្នាំ​២០១១។

ក្លឹប​អាល់បានី​មួយ​នេះ បាន​ឈ្នះ​ពាន​លីគ​កំពូល​ចំនួន ៧​ដង​ហើយ ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ។

យ៉ាងណាមិញ​ ក្លឹប​នេះ​បាន​ហៅ​ការ​កាត់ក្ដី​នេះ​ថា​ជា​ ការ​កាត់ក្ដី​ដោយ​មិន​សម្អាង​លើ​ភស្តុតាង​ពិត​ជាក់ស្ដែង​ ហើយ​ប្រកាស​ថា​នឹង​ធ្វើ​ការ​ប្ដឹង​តវ៉ា​ចំពោះ​ការ​កាត់ក្ដី​នេះ៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី