Porto បាន​ផ្ដល់​តួនាទី​ឲ្យ Casillas ក្រោយ​មាន​បញ្ហា​បេះដូង

  • 2019-07-15 13:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ ក្លឹប Porto បាន​ប្រកាស​ផ្ដល់​តួនាទី​ជា​បុគ្គលិក​គ្រូ​បង្វឹក​ ឲ្យ​អ្នក​ចាំទី​ជនជាតិ​អេស្ប៉ាញ​កីឡាករ Iker Casillas ខណៈ​ស្ថានភាព​សុខភាព​របស់​កីឡាករ​រូប​នេះ​កំពុង​តែ​វិវត្ត​ទៅ​រក​ភាព​វិជ្ជមាន។

ការ​ផ្ដល់​តួនាទី​នេះ ក្នុង​គោលបំណង​ ធានា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ល្អ​រវាង​ខាង​កីឡាករ គ្រូ​បង្វឹក និង​ខាង​អ្នក​ចាត់ការ​ទូទៅ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​ឧសភា​ កន្លង​ទៅ Casillas បាន​ជួប​នឹង​បញ្ហា​បេះ​ដូង​ កំឡុង​ពេល​ដែល​ រូប​គេ​កំពុង​ហ្វឹកហាត់។ កីឡាករ​រូប​នេះ​បាន​ចំណាយ​ពេល​ក្នុង​មន្ទីរពេទ្យ​ចំនួន ៥​ថ្ងៃ ហើយ​បង្ហាញ​ចំណាប់អារម្មណ៍ ក្នុង​ការ​បន្ត​លេង​ត​ទៅ​ទៀត។

តាំង​ពី​ផ្លាស់​មក​ក្លឹប Porto ពី​ក្លឹប​ Real Madrid នៅ​ខែ​សីហា ឆ្នាំ​២០១៥​មក កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ចំនួន ១៥៦​ប្រកួត​ហើយ ក្នុង​ក្លឹប​ព័រទុយហ្គាល់​មួយ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម