Barca បង្កើនចំណាយដល់ទៅជាង ៣ដង លើការទិញកីឡាករក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
- 2019-07-15 13:47:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca បង្កើនចំណាយដល់ទៅជាង ៣ដង លើការទិញកីឡាករក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
Barcelona បាន និងកំពុងចាយលុយច្រើនណាស់ក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងរយៈពេល ៥ឆ្នាំក្រោយនេះ ពោលចាប់ពីរដូវកាល ២០១៤/១៥មក ក្លឹបកាតាឡាន់មួយនេះចំណាយទឹកប្រាក់អស់ចំនួន ១.០២ប៊ីលានដុល្លារ ក្នុងការនាំចូលកីឡាករ។
ចំណែកឯកាលពី ៥រដូវកាលមុននេះ ពោលពីរដូវកាល ២០០៩/១០ រហូតដល់ ២០១៤/១៥ ក្លឹបនេះចំណាយត្រឹមតែជាង ៣០០លានដុល្លារទេ។
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ក្លឹបមួយនេះនាំចូលកីឡាករថ្លៃ ១០០លានដុល្លារឡើង ចំនួន ៣រូបហើយ គឺ ខ្សែប្រយុទ្ធបារាំង Antoine Griezmann (១៣៥លានដុល្លារ) ខ្សែបម្រើប្រេស៊ីល Philippe Countinho (១៦៨លានដុល្លារ) និងខ្សែស្លាបបារាំង Oussmane Dembele (១៤០លានដុល្លារ)។
រីឯរយៈពេល ៥ឆ្នាំមុននេះវិញ អំឡុងរដូវកាល ២០០៩/១០ កីឡាករដែល Barca នាំមកថ្លៃបំផុតគឺ Neymar ក្នុងតម្លៃជាង ១០០លានដុល្លារ៕