កុងត្រា​ថ្មី​ជាមួយ​ Man Utd ធ្វើ​ឲ្យ​ De Gea ក្លាយ​ជា​អ្នក​ចាំ​ទី​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​លោក​

  • 2019-07-16 01:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David de Gea ជិត​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Manchester United ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ ​អាច​​នៅ​ក្រោយ​ពេល​ក្លឹប​ត្រឡប់​ពី​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​អាស៊ី​ និង​ អូស្ត្រាលី​វិញ។​

ប្រភព​ព័ត៌មាន​ដែល​​ទុកចិត្ត​បាន​ពី​ប្រទេស​អង់គ្លេស​ផ្សាយ​ថា​ ក្លឹប​បិសាច​ក្រហម​នឹង​ផ្ដល់​ថ្លៃ​នឿយហត់​ឲ្យ​ De Gea ៣៥​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍​ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​ចាំ​ទី​ស៊ី​ថ្លៃ​បំផុត​ក្នុង​ពិភពលោក។​ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​អស់​សុពលភាព​ត្រឹម​ដើម​ឆ្នាំ​២០២០​ខាង​មុខ​ខណៈ​ Paris Saint-Germain និង​ Juventus កំពុង​តាម​ប្រមាញ់​អ្នក​ចាំ​ទី​រូប​នេះ​ខ្លាំង​បំផុត។​

យ៉ាង​ណា​ម្ចាស់​អាវ​លេខ​១​​ វ័យ​២៨​ឆ្នាំ​​នៅ​មាន​ថ្លៃ​ឈ្នួល​តិច​ជាង​ Alexis Sanchez នៅ​ឡើយ​ដោយ​កីឡាករ​សញ្ជាតិ​ឈីលី​ស៊ី​ថ្លៃ​ប្រមាណ​កន្លះ​លាន​ផោន​ក្នុង​១​សប្ដាហ៍​​ បូក​នឹង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ បើ​ទោះ​ជា​រូប​គេ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នៅ​មួយ​រយៈ​ចុង​ក្រោយ​ក៏​ដោយ៕

ប្រភព៖ BBC   អត្ថបទ៖ រ័ត្ន