ឥទ្ធិពលព្យុះដាណាស់ ធ្វើឲ្យ​កម្ពុជា​មាន​ភ្លៀង និងខ្យល់​ខ្លាំង​នៅ​សមុទ្រ

  • 2019-07-16 02:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធានទឹក​ឲ្យ​ដឹងថា​កម្ពុជា​នឹង​រង​ឥទ្ធិ​ពលព្យុះដាណាស់ (Danas)​​ដែលធ្វើ​ឲ្យ​ប្រ​ទស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់ និង​នៅ​តំបន់​សមុទ្រមាន​រកល​ធំៗ និង​ខ្ពស់។

ក្រ​សួង​ធនធាន​ទឹក​នៅ​ថ្ងៃនេះ​តាម​រយៈ​សេចក្ដីជូនដំណឹងរបស់​ខ្លួន​ឲ្យ​ដឹង​ថាការ​រង​ឥទ្ធិពល​ព្យុះដាណាស់​នេះធ្វើ​ឲ្យ​ខេត្ត​នៅ​ជាប់​មាត់​សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់ពី​កម្រិត​មធ្យមទៅច្រើន និង​មាន​ខ្យល់​ខ្លាំង​បង្កើត​ជា​រលក​ធំៗ និង​ខ្ពស់ៗ។

សម្រាប់​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​អាច​មាន​ភ្លៀង​ក្នុង​តម្រិត​ខ្លាំង កម្រិត​មធ្យម ទៅ​បង្គួរ និង​តំបន់​ខ្លះពី​តិច​ទៅ​បង្គួរ។ ការជូនដំណឹងនេះ​គិតចាប់ពី​ថ្ងៃទី​១៦ ដល់​ទី​២២ ខែកក្កដា ឆ្នាំ២០១៩។

តាម​រយៈសេចក្ដីជូនដំណឹង​នេះ​ ក្រ​សួង​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋអ្នកនេសាទ អ្នក​ទេសចរតាមឆ្នេរ និង​កោះត្រូវ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់៕​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម