ទើប​តែឆ្នាំ ២០១៩ សោះ លេច​មុខ​រថយន្ត​ស៊េរី​ ២០២០ ៤ម៉ូដែល​លើ​ទីផ្សារ​កម្ពុជា

  • 2019-07-16 03:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​ចុង​ឆ្នាំ ២០១៩ នេះ​ក្រុមហ៊ុន​ឡាន​ធំៗ​បាន​បញ្ចេញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ដាក់​លក់​នៅ​លើ​ទីផ្សារ។ មិន​ទាន់​ដល់​ឆ្នាំ ២០២០ ផង​តែ​រថយន្ត​ស៊េរីថ្មី ៤​ម៉ូដែល​បាន​លេច​មុខ​នៅ​ទី​ផ្សារ​ប្រទេស​កម្ពុជា សុទ្ធ​តែ​ស៊េរី​ឆ្នាំ ២០២០។ ខាង​ក្រោម​នេះ​ជា​រថយន្ត​ស៊េរី​ថ្មី ៤ម៉ូដែល ឆ្នាំ ២០២០ ដែល​ទើស​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា៖

១@ Toyota Avanza ស៊េរី ២០២០ មាន​តម្លៃ ៣ ១៩០០ ដុល្លារ

Toyota Avanza ជា​​ប្រភេទ​រថយន្ត កូនកាត់​មើល​មួយ​ភ្លែត​ស្រដៀង Toyota Rush តែ​វា​ជា​រថយន្ត​ប្រភេទ Mini SUV ដែល​ក្រុមហ៊ុន Toyota បាន​អភិវឌ្ឍ​ទាំង​រូបរាង​និង​បច្ចេកទេស​យ៉ាង​ល្អ​ឥត​ខ្ចោះ។ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៨ មិថុនា ២០១៩។

២@ Toyota INNOVA ស៊េរី ២០២០ មាន​តម្លៃ ៥ ៤៨០០ ដុល្លារ

គឺ​ជា​រថយន្ត SUV ប្រភេទ MPV ៧កៅអី ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ការ​អភិវឌ្ឍន៍ កែច្នៃ ទាំង​ផ្នែក​បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និង​ផាសុកភាព ត្រូវ​ចិត្ត​សម្រាប់​លក្ខណៈ​គ្រួសារ និង​សម្រាប់​ប្រភេទ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថាន​ទូត ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និង​អាកាសចរណ៍ ជាដើម។ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៦ កក្កដា ២០១៩។

៣@ Range Rover Evoque​  ស៊េរី ២០២០ មាន​តម្លៃ​ចាប់​ពី ១៣៦ ៨០០ ដុល្លារ

រថយន្ត SUV ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​កម្ពុជា និង​ពិភព​លោក Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ មាន​ការ​រចនា និង​កែ​ប្រែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លែក​ពី​ស៊េរី​មុន។ មក​ជា​មួយ​ជម្រើស​ពីរ​គឺ​ប្រភេទ First Edition និង ប្រភេទ SE ប្រភេទ​ពណ៌​ខ្មៅ ​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​សម័យ​ថ្មី។ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ១៥ មិថុនា ២០១៩។

៤@ SsangYong MUSSO GRAN ស៊េរី ២០២០ តម្លៃ​ខ្ទង់​ជាង ៤ម៉ឺនដុល្លារ

SsangYong MUSSO GRAN ស៊េរី ២០២០ ជា​រថយន្ត​ប្រភេទ Pick Up ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត e-XDi220 turbo ផ្ដល់​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សា​ភាព​សម្លេង​ស្ងាត់​ស្ទើរ​មិន​គួរ​ឲ្យជឿ ជាមួយ​នឹង​ការ​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ មាន​ភាព​ល្អ​ប្រសើរ។ រថយន្ត Musso Grand ផ្តល់​ជូន​នូវ​លទ្ធផល​នៃ​កម្លាំង​អតិបរមា ១៨១ps និង​កម្លាំង​បង្វិល ៤១,៨ គីឡូម៉ែត្រ។ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២៥ មិថុនា ២០១៩៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី